**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ក្រសួងការងារ ប្រកាសព័ត៌មានស្ដីពី ការផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញការបើកប្រាក់ឈ្នួលដល់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.)

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ការផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញការបើកប្រាក់ឈ្នួលដល់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.)។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា នារសៀលថ្ងៃទី១៩ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ មានការ បំផុសព័ត៌មានមិនពិតថា នៅព្រឹកស្អែក ថ្ងៃទី២០ ខែមីនា ក្រសួងនឹងធ្វើការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ ផ្សេងៗជូនបងប្អូនកម្មករនិយោជិត។ ក្រសួងសូមបញ្ជាក់ថា នេះជាព័ត៌មានមិនពិត និងសូមបងប្អូនកម្មករនិយោជិត កុំជឿលើការផ្សព្វផ្សាយ និងបំផុសព័ត៌មានមិនពិតនេះឱ្យសោះ។

បច្ចុប្បន្ននេះ ក្រសួងបានទទួលរួចហើយនូវដីការក្សាការពារ ហើយសាលាដំបូងរាជធានីភ្នំពេញក៏កំពុង បំពេញនីតិវិធីលក់ឡៃឡុងទ្រព្យសម្បត្តិ ដើម្បីបានថវិកាទូទាត់ជូនបងប្អូនកម្មករនិយោជិត។ ក្រោយពេលដែល តុលាការបានបញ្ចប់នីតិវិធី និងលក់ឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុនបានថវិការួចរាល់ហើយនោះ ក្រសួងនឹងប្រកាស ជាសាធារណៈឱ្យបងប្អូនកម្មករនិយោជិតជ្រាប និងមកបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងៗជាក់ជាពុំខាន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បុគ្គលទាំងឡាយ ដែលមានបំណងចង់ជួយ ដល់បងប្អូនកម្មករនិយោជិតពិតប្រាកដ សូមសិក្សាស្វែងយល់អំពីច្បាប់ និងនីតិវិធីនៃការលក់ឡៃឡុង ឱ្យបាន ត្រឹមត្រូវ មុននឹងផ្សព្វផ្សាយព័ត៌មានដល់បងប្អូនកម្មករនិយោជិត ចៀសវាងបង្កឱ្យមានការយល់ខុស។

សូមបងប្អូនកម្មករនិយោជិតដែលមានការងារថ្មី មេត្តាបន្តធ្វើការជាធម្មតារហូតដល់មានការជូនដំណឹង ជាផ្លូវការពីក្រសួងក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក សម្រាប់បងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារធ្វើ សូមមកទទួលឱកាសការងារថ្មីពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅមុខរោងចក្រ និងក្នុងតំបន់ ដែលបងប្អូនស្នាក់នៅ។ សូមបងប្អូនមេត្តាកុំរងចាំតែប្រាក់ខែចាស់ ហើយទុកឱកាសការងារថ្មី និងប្រាក់ខែថ្មីឱ្យរំលងហួស។ អ្វីដែលជាអត្ថប្រយោជន៍នៅរោងចក្រចាស់នឹងមិនបាត់បង់ឡើយ នៅពេលដែល នីតិវិធីតុលាការ និងការលក់ឡៃឡុងត្រូវបានបញ្ចប់នៅពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង