មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពព្រែកអាហួរ ស្ថិតនៅក្នុងខេត្តព្រៃវែង
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង អមដំណើរដោយ លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ជាមួយនឹងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុក ឃុំបានអញ្ជើញចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពព្រែកអាហួរ ស្ថិតនៅក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។
ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ព្រែកអាហួរមានប្រវែង ២,២០០ម៉ែត្រ ដោយមានការស្នើសុំស្ដារពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដើម្បីយកទឹកពីទន្លេមេគង្គសម្រាប់បម្រើដល់ការស្រោចស្រពស្រូវរដូវប្រាំង ដំណាំពោត និងបន្លែរួមផ្សំផ្សេងៗ ដែលមានផ្ទៃដីសរុបចំនួន ៨៣១ហិកតា ក្នុងនោះប្រជាពលរដ្ឋអាស្រ័យផលមានចំនួន ៦៣១គ្រួសារ ស្ថិតនៅក្នុងភូមិព្រែកក្របៅ។
ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពព្រែកអាហួរ មានសភាពគោករាក់ដោយកន្លែង៕