**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម

កម្ពុជា ជាប្រទេសដំបូងគេក្នុងតំបន់ ដែលមានផ្លូវរត់តាមបណ្ដោយឆ្នេរ ដ៏ស្រស់ស្អាត

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ផ្លូវរត់តាមបណ្ដោយឆ្នេរនៃក្រុងព្រះសីហនុ គឺស្រស់ស្អាតខ្លាំង ពិសេសក្រោយការជួសជុល និងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធជាច្រើនរបស់រាជរដ្ឋាភិបាល បើធៀបព្រឹត្តិការណ៍កីឡាបណ្ដាប្រទេសក្នុងតំបន់ មិនទាន់មានផ្លូវរត់តាមឆ្នេរស្អាតបែបនេះឡើយ។

ឯកឧត្តមវ៉ាត់បានបញ្ជាក់បែបនេះ នៅក្នុងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនានេះ ខណៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ នឹងត្រូវរៀបចំផ្លូវការនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ដោយចេញដំណើរ និងបញ្ចប់ នៅតំបន់ឆ្នេរអូរឈើទាល ស្របពេលគណៈកម្មការរៀបចំ ក៏បានចាប់ផ្ដើមទទួលពាក្យចូលរួមឡើងវិញផងដែរ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមបន្ថែមទៀត។

ឯកឧត្តមបានបន្តបែបនេះទៀតថា៖ ផ្លូវរត់ស្អាត បើគ្មានការចូលរួមពីប្រជាពលរដ្ឋ ក៏មិនអាចរុញឲ្យព្រឹត្តិការណ៍កីឡាមួយទទួលបានជោគជ័យដែរ។ ហេតុនេះ ឯកឧត្តមបានស្នើឲ្យមានការយោគយល់ និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានច្រើន ជាពិសេសអ្នកខេត្តព្រះសីហនុ រួសរាន់ចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅក្រុងព្រះសីហនុឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាបង្ហាញពីសក្ដានុពលឆ្នេរសមុទ្រកម្ពុជា និងឈានទៅរកការប្រកួតប្រជែងព្រឹត្តិការណ៍កីឡាតាមតំបន់ឆ្នេរក្នុងតំបន់។

គួបញ្ជាក់ផងដែរថា៖ មកទល់ពេលនេះ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ បានទទួលអ្នកចុះឈ្មោះជាង ១,១៦០នាក់ហើយ ក្នុងនោះមានអ្នករត់ចម្ងាយ ២១គីឡូម៉ែត្រ ជាង ២៥០នាក់, អ្នករត់ចម្ងាយ ១០គីឡូម៉ែត្រជាង ៤៥០នាក់, អ្នករត់ចម្ងាយ ៥គីឡូម៉ែត្រជិត ៣០០នាក់ និងអ្នករត់កម្សាន្ដជាង ៣០០នាក់។

ក្នុងចំណោមអ្នកចុះឈ្មោះសរុប ក៏មានជនបរទេសជាង ២០០នាក់ផងដែរ។ យ៉ាងណាមិញ គណៈកម្មាធិការម៉ារ៉ាតុង នៅតែបន្ដទទួលពាក្យ រហូតដល់ថ្ងៃទី០៥-០៦ ខែមេសា ដើម្បីផ្ដល់សម្ភារជូនអ្នកចុះឈ្មោះ នៅទីតាំងឆ្នេរអូឈើទាលផ្ទាល់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង