ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យ ស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានបន្តរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន និង ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ នៃអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ៕