**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ

ឧត្តមសេនីយ៍​ទោ សោម ស៊ុន ចុះសួរសុខទុក្ខយោធិននារី និងអតីតយុទ្ធជន កំពុងសម្រាកព្យាបាលជំងឺ នៅគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករកកំពង់ធំ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំសហការីជាយោធិននារី ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារ គ្រឿង​ឧបករបរិភោគ និងថវិកាមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទ​មុនី ទៅឧបត្ថម្ភជូនយោធិននារី និងអតីតយុទ្ធជនចំនួន ៤រូប​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានរដ្ឋាន នៃ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បានរាយការណ៍អំពីស្ថានភាពជំងឺ របស់យោធិននារីទាំងបីរូប និងអតីតយុទ្ធជនចំនួនមួយរូប ដែលបានមកសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានរយៈពេលបីថ្ងៃមកហើយ ហើយ​ក្រោម​ការ​តាម​ដាន​ដោយការយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺពីវេជ្ជបណ្ឌិត​ និង​ក្រុមគ្រូពេទ្យ បច្ចុប្បន្ននេះស្ថានភាពជំងឺរបស់យោធិននារី និងអតីតយុទ្ធជនទាំងបួនរូបបានធូរស្រាលជាបន្តបន្ទាប់ ហើយនឹងអាចអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់អង្គភាព និងផ្ទះសម្បែងវិញនៅពេលដ៏ខ្លីខាងនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអរគុណចំពោះលោកគ្រូ និងអ្នកគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺជូនយោធិននៅក្នុងអង្គភាព បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាលជំងឺនៅផ្នែកគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាពេលន្លងមក​ ជាមួយនេះដែរក្រុមការងារនៃគិលានដ្ឋានយើងក៏បានប្រើប្រាស់រថយន្តគិលានសង្គ្រោះ ជួយដឹកជញ្ជូនប្រជាពលរដ្ឋដែលមានជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត និងនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញដោយឥតគិតថ្លៃផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិននារី និងអតីតយុទ្ធជនដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ក្នុងការប្រើប្រាសថ្នាំព្យាបាលឱ្យបានទៀងទាត់ ដើម្បីឆាប់បានជាសះស្បើយ វិលត្រឡប់ទៅបំពេញភារកិច្ចនៅតាមអង្គភាពវិញ ។

នៅក្នុងឱកាសសំណេះសំណាល​សាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន​ និងសហការីនៃក្រុមយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ទៅឧបត្ថម្ភជូនយោធិននារី និងអតីតយុទ្ធជន ចំនួនបួនរូប​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាននៅពេលនេះ ដោយក្នុងម្នាក់ៗទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម​ មីជាតិចំនួន ១កេស ត្រីខកំប៉ុងចំនួន ១យួរ និងថវិកាមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង