**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប

ប.ស.ស. សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បើកវគ្គបណ្តុះបណ្តាលស្ដីពី ការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ

ភ្នំពេញ៖ ដោយមានកិច្ចសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ” ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គមទាំងអស់ ដើម្បីមានចំណេះដឹង​ និងមានលទ្ធភាពដោះស្រាយជាបឋមនៅពេលមានអគ្គិភ័យ​ គឺអាចពន្លត់ និងបង្ការបានទាន់ពេលវេលា។

មានប្រសាសន៍បើកពិធី ឯកឧត្តមអគ្គនាយកស្ដីទី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ ដែលអង្គភាព និងសាខា ប.ស.ស. ទាំងអស់ ចាំបាច់ត្រូវយល់ពីវិធីសាស្ត្រក្នុងការបង្ការ និងពន្លត់អគ្គិភ័យ សំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ឯកឧត្តមអគ្គនាយកស្ដីទី បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះរួច សូម លោក លោកស្រីជាសិក្ខាកាម ជួយផ្សព្វផ្សាយបន្តដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រោមឱវាទរបស់ខ្លូន ដើម្បីមានចំណេះដឹងអាចបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសត្រូវមានលេខទំនាក់ទងឡានអគ្គិភ័យ និងភ្នាក់ងារជួយសង្គ្រោះផ្សេងៗ នៅតាមអគារ និងកន្លែងធ្វើការរបស់ខ្លួន ដើម្បីអាចទំនាក់ទំនងទាន់ពេលវេលា និងធ្វើអន្តរាគមន៍បានភ្លាមៗ។

ឯកឧត្តមអគ្គនាយកស្ដីទី សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល ១ថ្ងៃពេញនេះសិក្ខាកាមទាំងអស់ដែលបានចូលរួម និងយកចិត្តទុកដាក់ស្ដាប់ សួររាល់ចម្ងល់ ទៅកាន់លោកគ្រូឧទ្ទេស ដែលធ្វើការបង្ហាត់បង្ហាញ និងមានជំនាញអំពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលអញ្ជើញមកពីអគ្គស្នងការដ្ឋាននគរបាលជាតិនេះផ្ទាល់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង