**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ពលរដ្ឋ នៅតែសង្ឃឹមថា អាជ្ញាធរនឹងរៀបចំទូកបុរាណ ឲ្យភ្ញៀវជិះលេងកម្សាន្តតាមមាត់ស្ទឹងសៀមរាប ដើម្បីជាផ្នែកមួយនៃការស្រូបទាញទេសចរជាតិ និងអន្តរជាតិ

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ នៅតែមានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរនឹងគិតគូររៀបចំទូកបុរាណសម្រាប់ឱ្យភ្ញៀវទេសចរជិះលេងកម្សាន្តនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាប ដើម្បីជាផ្នែកមួយនៃការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តក្នុងខេត្តដែលសម្បូរទៅដោយវប្បធម៌ដ៏ចំណាស់ ។

តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូ រួមជាមួយបរវកញ្ញាពិភពលោក ជិះទូកបុរាណខ្មែរក្នុងពិធីលែងត្រីតាមដងស្ទឹងសៀមរាបនាឱកាសបុណ្យទន្លេ បានទាក់យកចំណាប់អារម្មណ៍ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួន ក្រោយបានឃើញ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជិះទូកបុរាណក្នុងឱកាសបុណ្យទន្លេ អមជាមួយបរវកញ្ញាជាង៤០រូបមកពីជុំវិញពិភពលោក ធ្វើឱ្យពួកគាត់គិតស្រម៉ៃចង់ឱ្យមានទូកប្រភេទនេះ រង់ចាំទទួលដឹកភ្ញៀវកម្សាន្តគយគន់ទិដ្ឋភាពទូទៅនាពេលសុរិយារៀបលិចតាមបណ្តោយមាត់ស្ទឹកសៀមរាប។

ទោះជាយ៉ាងនេះក្ដី ពលរដ្ឋទាំងនោះក៏បានលើកឡើងបន្ថែមថា ការចង់ឃើញចង់បានចេះតែមានហើយសម្រាប់ពួកគាត់ ក៏ប៉ុន្តែជាការសម្គាស់ ទាល់តែមានពិធីបុណ្យធំៗដូចជាសង្ក្រាន្តអង្គរ, បុណ្យអុំទូក និងបុណ្យចូលឆ្នាំជាដើម ទើបលេចវត្តមានទូកបុរាណទាំងនោះ ដាក់ជួលឱ្យភ្ញៀវទេសចរជិះកម្សាន្តលេង ខណៈក្រោយចប់ពិធីបុណ្យ ទូកទាំងនោះត្រូវអាជ្ញាធររៀបចំទុកដាក់វិញ។

ប្រជាពលរដ្ឋនៅតែមានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរនឹងគិតគូររៀបចំទូកបុរាណសម្រាប់ឱ្យភ្ញៀវទេសចរជិះលេងកម្សាន្តនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាប ដើម្បីជាផ្នែកមួយនៃការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តក្នុងខេត្តដែលសម្បូរទៅដោយវប្បធម៌ដ៏ចំណាស់ និងមានកិត្តិសព្ទល្បីខ្ទរខ្ទាពេញតំបន់អាស៊ី និងបានឆក់យកបេះដូងភ្ញៀវទេសចរឱ្យចូលមកទស្សនាប្រាសាទបុរាណដ៏អស្ចារ្យក្នុង១ឆ្នាំៗជាច្រើនលាននាក់។

សូមជម្រាបថា ការជិះទូកកម្សាន្តបែបបុរាណ្យក្នុងខេត្តសៀមរាប បច្ចុប្បន្នក៏មានដូចគ្នានៅតាមដងទន្លេអុំ ដែលគេឱ្យឈ្មោះថា«គង្គាអង្គរ» ខណៈអាជីវកម្មជួលទូកនេះ នៅតែជាទីចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប្រសិនបើអ្នកទេសចរចង់ជិះទូកកម្សាន្តនៅទន្លេអុំ គឺគ្រាន់តែធ្វើដំណើរនៅលើកំណាត់ផ្លូវមុខប្រាសាទអង្គរវត្តឆ្ពោះទៅខាងជើងដល់ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទបាយ័ន នោះយើងនឹងបានឃើញរូបសំណាក់យក្សទាញព្រ័ត្រនៅលើស្ពានចូលបរិវេណប្រាសាទអង្គរធំ ហើយក្រឡេកមើលខាងឆ្វេងដៃ យើងនឹងបានឃើញផ្ទៃទឹកព័ទ្ធជុំវិញដោយកំពែងខាងក្រៅប្រាសាទអង្គរធំ ទីនោះហើយគឺជាទន្លេអុំ។ នៅទីនោះ មានទូកចែវដោយដៃ ដែលមានអ្នកចែវខ្លះស្លៀកសម្លៀកបំពាក់ក្នុងសម័យអង្គរ រង់ចាំភ្ញៀវទេសចររួចជាស្រេចដើម្បីជូនភ្ញៀវទេសចរទស្សនាកម្សាន្ត។

គួររំឭកថា ទូកត្រូវបានគេចាត់ទុកថា មានសារសំខាន់ខ្លាំងណាស់តាំងពីសម័យបុរាណកាលមក ដោយសារល្បឿននៃការធ្វើដំណើរ និងភូមិសាស្ត្រនៃប្រទេសដែលសម្បូរទៅដោយផ្លូវទឹកខ្វាត់ខ្វែងផងនោះ ជាពិសេសទូក-ងជាញឹកញាប់ត្រូវបានគេប្រើប្រាស់ក្នុងកិច្ចការសង្គ្រាម រាប់ពីសម័យមុនអង្គររហូតដល់សម័យកណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង