**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤

ការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ អាចបណ្តាលឱ្យអ្នកបើកបរបាត់បង់ការផ្តោតអាម្មណ៍ទៅលើការបើកបរ ជាហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ អាចបណ្តាលឱ្យអ្នកបើកបរបាត់បង់ការផ្តោតអាម្មណ៍ទៅលើការបើកបរ ជាហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ក្រសួងបន្តថា នៅលើដងផ្លូវ គេច្រើនឃើញមានអ្នកបើកបរនិយាយទូរស័ព្ទ ចំណែកអ្នកខ្លះទៀតនោះ ពេលឈប់ស្តុបម្តងៗនាំគ្នាចុចទូរស័ព្ទ លេងហ្វេសប៊ុកថែមទៀតផង។ ជាការពិត មិនថាអ្នកបើកបរឡាន ឬម៉ូតូទេ នៅពេលលើកទូរស័ព្ទចុច និយាយ ឬក៏លេងហ្វេសប៊ុក មើលសារផ្សេងៗ គឺអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ ដោយនឹកស្មានមិនដល់ អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងអ្នកដទៃផង ដោយសាររវល់តែដៃម្ខាងកាន់ទូរស័ព្ទ ហើយដៃម្ខាងកាន់ចង្កូត។

ក្រសួងសាធារណការបន្ថែមថា នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៨ថ្មី ចំនុចទី៦ បានចែងថា “ហាមអ្នកបើកបរប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានជំនិះដោយគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង” ។ ក្នុងករណីអ្នកបើកបរដែលត្រូវការប្រើទូរស័ព្ទបន្ទាន់ត្រូវឈប់អែបខាងផ្លូវ នៅកន្លែងមានសុវត្ថិភាពដើម្បីប្រើទូរស័ព្ទ ។

ជាមួយគ្នានោះក្រសួងបានអំពាវនាវសូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្តិភាពរបស់យើងទាំងគ្នា។ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍និងសូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះ និងជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង