**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាជិះម៉ូតូដេញកាប់គ្នា នៅសង្កាត់ស្រះចក

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៥ នាក់ កំពុងជិះម៉ូតូ ស្រែកឡូឡា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវ នៅចំណុចមុខព្រះបរមវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពាក់ព័ន្ធករណី ហិ ..;ង្សា ដោយចេតនា (ជិះម៉ូតូដេញ កា ..;ប់ គ្នា) ខណៈកម្លាំងកំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៨៦កែវផ្លូវព្រះមុន្នីវង្ស ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៤:៣០នាទី។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា ក្រុមក្មេងទំនើងដែលកម្លាំងជំនាញឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ កុយ ចាន់ដារ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ២-ឈ្មោះ ហួ ស៊ុនហាក់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជ្រោយចង្វារ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ៣-ឈ្មោះ ម៉ូវ ប៉ែត ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកទំនិញតាមអនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ៤-ឈ្មោះ សាន តារា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប៉ាស្ទើរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។៥-ឈ្មោះ ចន្ធី សិលា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឈូកវ៉ា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអង្គដង្កូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ១IO-១៧៣៣, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១JX-៧៣២៧។

ជនសង្ស័យទាំង០៥នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង