**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលេចពីទិសដៅការងារអាទិភាព៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទបន្តអនុវត្តទិសដៅការងារចំនួន០៤ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារធានាដល់ការបម្រើប្រជាពលរដ្ឋ។

ទិសដៅការងារចំនួន០៤ ជាអាទិភាពដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្នុងនោះរួមមាន៖

ទី១-បន្តកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តគមនាគមន៍ជនបទ ជូនប្រជាពលរដ្ឋថែមទៀត ទាំងបរិមាណ និងគុណភាព កន្លែងណាមិនមានការតភ្ជាប់ ត្រូវតភ្ជាប់ ហើយកន្លែងណាមានផ្លូវខូច ត្រូវជួសជុលឡើងវិញ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ទី២-បន្តការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជនដោយផ្តោតទៅលើទឹកស្អាត បង្គន់អនាម័យជាដើម។

ទី៣-ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅតាមតំបន់ជនបទ ដែលបានផ្តល់ឥណទានសាច់ប្រាក់ជាង ២០០០លានដុល្លារ ទៅដល់ជាង៨០០គ្រួសារ នៅក្នុង៩ខេត្ត ដើម្បីជួយសម្រួលនៅក្នុងការសេដ្ឋកិច្ចជីវភាពគ្រួសារ បង្កើតសហគមន៍សន្សំប្រាក់បានជាង ២ពាន់ ជិត៥០០ក្រុម ដើម្បីជួយគ្នា សរុបជាង ២០ម៉ឺនគ្រួសារ។

ទី៤-បានបណ្តុះបណ្តាលបំនិនជីវិត សហគ្រិនភាព ជំនាញមូលដ្ឋាន បង្កើតមុខរបរគ្រួសារ និងបង្កើតភូមិគម្រូជាច្រើន។ ក្រៅពីនោះ មានការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ចំនួនជាង១០៧សហគមន៍ ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ និងជួយសម្រួលទៅតាមតម្រូវការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយ៉ាងថ្លែងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង