**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»**ធនាគារកណ្តាលចិនផ្អាកការទិញប័ណ្ណរតនាគារ**លោក ព្រំ ឆាត៖ ខេត្តកណ្តាលបានប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋបាន ៤៣៧, ៨៣៤ក្បាលដី

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋាន ប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលមានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋាន ប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ។

ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលនយោបាយដែលរាជរដ្ឋាភិបាល ដាក់ចេញទាំងឡាយ គឺដើម្បីប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ តបទៅនឹងមតិពលរដ្ឋម្នាក់ថា រាជរដ្ឋាភិបាលអត់ធ្វើអ្វីដែលប្រជាពលរដ្ឋចង់បាន។

សម្តេចធិបតីបានថ្លែងថា នៅឆ្នាំនេះសម្តេចអញ្ជើញចូលរួមបិទសន្និបាតតាមក្រសួងស្ទើរគ្រប់ក្រសួង ព្រោះជាឆ្នាំដំបូងនៃការដឹកនាំជាតិ ដែលត្រូវបង្ហាញមុខ និងអរគុណមន្ត្រីរាជការ។ ចាប់ពីឆ្នាំក្រោយទៅ នឹងឱ្យឧបនាយករដ្ឋមន្ត្រីតំណាងវិញ។

សម្តេចក៏បានណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ធ្វើផ្លូវមិនទាន់ធ្វើ ពង្រឹងគុណភាពផ្លូវដែលមានហើយ ហើយបន្តយកចិត្តទុកដាក់កសាងបណ្តាញទឹកស្អាត និងបង្គន់អនាម័យជូនពលរដ្ឋតាមទីជនបទ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្ត អភិវឌ្ឍជនបទ តាមរយៈ៖ ទី១. ការបន្តកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, ទី២. បន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជន នៅជនបទតាមរយៈការពង្រីកវិសាលភាព នៃការអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ, ទី៣. បន្តជំរុញការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យ តាមរយៈការបង្កើត និងពង្រីកមុខរបរ ក៏ដូចជាបង្កើនប្រាក់ចំណូលបន្ថែម និង ទី៤. បន្តអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានភាពរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ៕

អត្ថបទដែលជាប់ទាក់ទង