**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង**បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់

រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំឲ្យពង្រឹងគុណភាពគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា

ភ្នំពេញ៖ នៅក្នុងសន្និសីទគោលនយោបាយអប់រំលើកទី៤ ស្ដីពី ដំណើរឆ្ពោះទៅការត្រៀមខ្លួនរបស់សាលារៀន នាពេលអនាគត ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ រយៈពេល ០២ថ្ងៃ គឺចាប់ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ត្រីក្រោមឱវាទពង្រឹងគុណភាពគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។

ក្រសួងអប់រំ យុវជន និង កីឡា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានសហការជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) រៀបចំសន្និសីទគោលនយោបាយអប់រំលើកទី៤ ស្ដីពី ដំណើរឆ្ពោះទៅការត្រៀមខ្លួនរបស់សាលារៀន នាពេលអនាគត ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ រយៈពេល ០២ថ្ងៃ គឺចាប់ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងមានការចូលរួម ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ គរុនិសិស្ស និងអ្នកចូលរួមអនឡាញសរុបប្រមាណ ៦៨៩រូប។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវធាតុចូលក្នុងការពិភាក្សាសម្រាប់សន្និសីទគោលនយោបាយអប់រំលើ ៩ចំណុចគឺ៖ (១). ការពង្រឹងគុណភាពគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា (២). ការអនុវត្តកំណែទម្រង់សាលារៀន (៣). ការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យ (៤). ការពិនិត្យទ្បើងវិញសៀវភៅសិក្សាគោល និងការកែលម្អវិធីសាស្ត្របង្រៀន (៥). ការលើកកម្ពស់ការអប់រំឌីជីថល (៦). ការអភិវឌ្ឍកម្មវិធីសិក្សា (៧). ការលើកកម្ពស់សុខភាពសិក្សា (៨). ការគាំទ្រសិស្ស និង (៩). ការថែទាំ គាំពារ និងអប់រំកុមារតូច។

ឯកឧត្ដម បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏ បាន ថ្លែង អំណរគុណ ដល់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានសហការរៀបចំសន្និសីទគោលនយោបាយនេះ។

សូមបញ្ចាក់ជូនថា សន្និសីទនេះមានគោលបំណង (១). ពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមក្នុង កំណែទម្រង់ សាលារៀន ការចូលរួម របស់សហគមន៍ និង ការអភិវឌ្ឍវិជ្ជាជីវៈ ដល់គ្រូបង្រៀន ដែលមាន គោលដៅ ពង្រឹង នូវលទ្ធផលសិក្សារបស់សិស្ស (២). ការរិះរកនូវនវានុវត្តភាព ក្នុងវិស័យអប់រំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលអាចជួយដោះស្រាយ បញ្ហាប្រឈមបច្ចុប្បន្ន និងវាយតម្លៃមើល ថាតើបច្ចេកវិទ្យាអាចជួយលើកកម្ពស់ ដល់ភាពធន់ ក្នុងវិស័យ អប់រំយ៉ាងដូចម្ដេច និងកំណត់ នូវ ឧត្តមានុវត្ត ក៏ដូចជា បទពិសោធន៍ ជោគជ័យ នៃការធ្វើសមាហរណកម្ម នូវបច្ចេកវិទ្យាក្នុងវិស័យអប់រំ និង (៣). សម្របសម្រួល នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយ នឹង អ្នក ពាក់ព័ន្ធ ផ្ទាល់ក្នុងវិស័យអប់រំ និងកំណត់នូវផ្នែកដែលមានសក្តានុពល ផ្ដល់នូវ ប្រយោជន៍ទៅវិញទៅមក និង ប្រធានបទស្រាវជ្រាវ ដែល មានសក្ដានុពល ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការតាក់តែងគោលនយោបាយផ្អែកលើភ័ស្តុតាងក៏ដូចជាលើកកម្ពស់នូវគុណភាពនៃការស្រាវជ្រាវ ក្នុងវិស័យអប់រំ ក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង