**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង**សម្តេចធិបតី៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប ដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព**ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ៣ថ្ងៃ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជាង៣៥ម៉ឺននាក់ ខណៈសន្ដិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែមីនា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមីនា**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ កម្ពុជា មានចក្ខុវិស័យច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រៀបចំពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ»**ឯកឧត្តម ផាន អូន បើកវគ្គបណ្ដុះបណ្ដាលជូនដល់សិក្ខាកាមដែលជាមន្រ្តីរាជការក្រោមឱវាទប្រមាណ ៩០នាក់ (វគ្គទី១) លើច្បាប់ស្ដីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា»**អភិបាលខេត្តកំពង់ធំ ហាមដាច់ខាត មិនអនុញ្ញាតឱ្យជនខិលខូចណាមួយ អាចទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី មកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត វាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ IFC ក្នុងការទ្រទ្រង់ដល់កិច្ចអភិវឌ្ឍវិស័យឯកជននៅកម្ពុជា**ក្រសួងព័ត៌មាន នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី៣១ ខែមីនា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពី បែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ**ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា**នាយករដ្ឋមន្ត្រីថៃ ត្រូវបានចោទប្រកាន់ពីបទគេចវេសពីបង់ពន្ធ តាមរយៈការផ្ទេរភាគហ៊ុនដែលគួរឱ្យសង្ស័យ**អាជ្ញាធរកូរ៉េខាងត្បូង កំពុងប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់សិបគ្រឿង និងដាក់ពង្រាយកងទ័ព ឱ្យជួយភ្នាក់ងារពន្លត់អគ្គីភ័យ ស្របពេលដែលពួកគេកំពុងជួបការលំបាក ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃប៉ុន្មានកន្លែង នៅភាគអាគ្នេយ៍

ក្រសួងធម្មការ ហាមលេងបាញ់ទឹក ប៉ាតម្សៅ ល្បែងស៊ីសង និងគ្រឿងផ្ទុះក្នុងវត្តអារាម អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ


ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដាច់ខាតនឹងមិនអនុញ្ញាតឲ្យលេងល្បែង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ម៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើមឡើយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

យោងតាមសេចក្តីណែនាំរបស់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមសាលារៀន វត្តអារាម និងតំបន់កម្សាន្តនានាទូទាំងរាជធានី‑ខេត្ត តែងតែរៀបចំសង្ក្រាន្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ទិដ្ឋភាពនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះ កន្លងទៅមានប្រជាពលរដ្ឋមួយចំនួននិយមលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ល្បែងស៊ីសង គ្រឿងផ្ទុះផាវជាដើម ដែលសកម្មភាពទាំងអស់នេះ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ បើតាមហេតុការណ៍ដែលធ្លាប់កើតឡើង តាមរយៈសកម្មភាពរៀបរាប់ខាងលើ បានបង្កនូវភាពអសុវត្ថិភាព អសណ្ដាប់ធ្នាប់ ឬអាចឈានដល់ការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃថែមទៀតផង ដែលអាចឈានដល់ ការប្រើប្រាស់ហិង្សា បង្កភាពចលាចលក្នុងទីវត្តអារាមក៏មាន។

ដូច្នេះ ក្រសួងធម្មការ និងសាសនា បានដាក់ចេញវិធានការតឹងតែងដើម្បីបញ្ចៀសហេតុការណ៍មិនល្អណាមួយកើតឡើងក្នុងទីវត្តអារាម ដែលជាកន្លែងស្ងប់សុខ ដោយណែនាំគ្រប់វត្តអារាមមិនឲ្យមានសកម្មភាពទាំងអស់ខាងលើនេះនោះទេ។ បន្ថែមពីនេះ ក្រសួងក៏បានណែនាំគ្រប់វត្តអារាមឱ្យយកចិត្តទុកដាក់ បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដើម្បីធានានូវសន្ដិសុខ សុវត្ថិភាព ជូនព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋគ្រប់រូប។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ក្រសួងក៏បានណែនាំដល់ព្រះមន្រ្តីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្តឲ្យយកព្រះហឫទ័យទុកដាក់សម្អាត និងតុបតែងលម្អវត្តដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោក ល្បែងប្រពៃណីជាតិខ្មែរ របាំប្រជាប្រិយខ្មែរ ឲ្យត្រូវតាមក្បួនខ្នាតលក្ខណៈប្រពៃណីខ្មែរ និងសហការជាមួយរដ្ឋបាលរាជធានី‑ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំស្របតាមប្រពៃណីជាតិខ្មែរផងដែរ។ លើសពីនេះ ក៏បានណែនាំគ្រប់វត្តចាត់តាំងពិធីបង្សុកូលឧទ្ធិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ទៅតាមទីកន្លែងដែលបានតម្កល់អដិ្ឋធាតុថែមទៀត។

គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ត្រូវរៀបចំតាំងព្រះឆាយាលក្ខណ៍ សម្ដេចព្រះអគ្គមហាសង្ឍរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឍរាជ នៃព្រះរាជាណាចក្រកម្ពុជា និងប្រារព្ធពិធីបង្សុកូលឧទ្ធិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះមហាសង្ឍរាជ ទេព វង្ស។

ទោះជាយ៉ាងនេះក្តី សេចក្តីណែនាំរបស់ក្រសួងធម្មការ ឆ្ពោះតម្រង់តែនៅតាមទីវត្តអារាមប៉ុណ្ណោះ ខណៈដែលឆ្នាំមុន ក៏ដូចកន្លងទៅ ការបាញ់ទឹក ជះទឹក ប៉ាតម្សៅ ត្រូវបានគេសង្កេតឃើញមានរៀបចំលេងកម្សាន្តនៅតាមទីសាធារណៈមួយចំនួន ជាពិសេសនៅបណ្តាខេត្តដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន៕

អត្ថបទដែលជាប់ទាក់ទង