**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក

ឯកឧត្តមបណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមសកម្មភាពផ្សេងៗដល់ទៅ៧ ក្នុងថ្ងៃតែមួយ នៅទីក្រុងហ្សាការតា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឲ្យលោកជំទាវ Urawadee Sriphiromya ឯកអគ្គរាជទូតថៃប្រចាំអាស៊ាន ដែលចប់អាណត្តិចូលជួបសំដែងការគួរសម និងជម្រាបលា។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណលោកជំទាវ ឯកអគ្គរាជទូត សម្រាប់ការចូលរួមចំណែកដ៏មានតម្លៃ នៅក្នុងកិច្ចការរបស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ព្រមទាំងការដឹកនាំគួរឲ្យសរសើររបស់លោកស្រី ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នាពេលកន្លងមក និងសម្រាប់ដៃគូសន្ទនាអាស៊ាន-ជប៉ុន នាពេលបច្ចុប្បន្ន។

អ្វីដែលគួរឲ្យកត់សម្គាល់យ៉ាងខ្លាំងនោះគឺ ទំនាក់ទំនងអាស៊ាន-ជប៉ុន ត្រូវបានតម្លើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែធ្នូ ឆ្នាំ២០២៣ ដោយមានប្រទេសថៃ ធ្វើជាប្រទេសសម្របសម្រួល។

បន្ទាប់មកឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានអនុញ្ញាតឲ្យគណៈប្រតិភូមកពីក្រុមហ៊ុន China International Capital Corporation (CICC) ដឹកនាំដោយលោកប្រធាន Liang Chen ចូលជួបសំដែងការគួរសម។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីនិន្នាការទីផ្សារពេលបច្ចុប្បន្ន និងការពង្រឹងការសម្របសម្រួលផ្នែកវិនិយោគនៅក្នុងតំបន់ ព្រមទាំងកិច្ចការមួយចំនួនទៀត។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានអនុញ្ញាតឲ្យលោក Paul Thoppil តំណាងពាណិជ្ជកម្មប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហការដែលអាចធ្វើទៅបានដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត រវាងអាស៊ាន និងកាណាដា ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃច្រវ៉ាក់ផ្គត់ផ្គង់។

នៅរសៀលថ្ងៃដដែល នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឲ្យឯកឧត្តម Nguyen Hai Bang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចការងារ របស់លោកអគ្គលេខាធិការអាស៊ាន ទៅប្រទេសវៀតណាម នាពេលខាងមុខ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម។

នៅក្នុងឱកាសនោះដែរ ស្របពេលដែលឯកអគ្គរដ្ឋទូត នឹងបញ្ចប់អាណត្តិបេសកកម្មនាពេលឆាប់ៗខាងមុខ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានថ្លែងអំណរគុណឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកនៅក្នុងកិច្ចការគាំទ្រដល់លេខាធិការដ្ឋានអាស៊ាន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់វៀតណាម ក្នុងនាមជាប្រទេសសម្របសម្រួល នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុនពីឆ្នាំ ២០១៨-២០២១ និងអាស៊ាន-ជប៉ុន ពីឆ្នាំ២០២១-២០២៤។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានអនុញ្ញាតឲ្យលោកជំទាវ Latifah Zaini ឯកអគ្គរាជទូតព្រុយណេប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំ សម្រាប់ទស្សនកិច្ចការងាររបស់លោកអគ្គលេខាធិការអាស៊ាន ទៅប្រទេសព្រុយណេ នៅឆ្នាំ២០២៤ នេះ ព្រមទាំងការងារមួយចំនួនទៀតផងដែរ។

ឯកឧត្តម Yasser Hassan Farag Elshemy ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានអបអរសាទរឯកឧត្តម ឯកអគ្គរដ្ឋទូតអេហ្ស៊ីប ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំអាស៊ាន និងបានបញ្ជាក់សាជាថ្មីនូវការត្រៀម លក្ខណៈជាស្រេចរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអេហ្ស៊ីបប្រចាំអាស៊ាន ដើម្បីជំរុញទំនាក់ទំនងអាស៊ាន-អេហ្ស៊ីប ឲ្យកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានរៀបចំអាហារពេលល្ងាចជូន លោកជំទាវ Urawadee Sriphiromya ឯកអគ្គរាជទូតថៃប្រចាំអាស៊ាន និងឯកឧត្តម Nguyen Hai Bang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាស៊ាន ដែលចប់អាណត្តិ ដោយមានការចូលរួមពីគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានជូនពរឯកឧត្តម និងលោកជំទាវ ទទួលបាននូវជោគជ័យនៅក្នុងភារកិច្ចថ្មីនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង