**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាការទី៦ នៃរដ្ឋសភា ដើម្បីពិភាក្សាការងារអំពី ការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌”

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំថ្នាក់ដឹកនាំ និងសហការីនៃក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិភាក្សាការងារ និងបង្ហាញអំពី “ការអនុវត្តនូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌”។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មាការទី៦) នៃរដ្ឋសភា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក និងសមាជិកា នៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការនានា នៃរដ្ឋសភា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អាចធ្វើការឈ្វេងយល់អំពីវឌ្ឍនភាពនៃវិស័យយុត្តិធម៌ ក៏ដូចជា យុទ្ធសាស្ត្រ និងទិសដៅការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងការដ្ឋានកែទម្រង់វិស័យយុត្តិធម៌ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំដាក់ឱ្យដំណើរការតុលាការជំនាញ, ការរៀបចំដាក់ឱ្យដំណើរការយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, វឌ្ឍនភាពនៃយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាអត្រានុកូលដ្ឋាន និងចក្ខុវិស័យរបស់ក្រសួងពាក់ព័ន្ធនឹងការតាក់តែងច្បាប់ ឬវិសោធនកម្មច្បាប់នានា ដែលជាតម្រូវការចាំបាច់របស់វិស័យយុត្តិធម៌។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតយកឱកាសនៃកិច្ចប្រជុំនេះ សម្តែងនូវកតញ្ញុតាធម៌ ចំពោះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានកសាងសមិទ្ធផលជាស្នាដៃដ៏ធំធេងជាច្រើន ដែលជាគ្រឹះនៃវិស័យយុត្តិធម៌របស់កម្ពុជានាពេលបច្ចុប្បន្ន។ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការបង្ហាញ និងស្រាយបំភ្លឺជូនអង្គប្រជុំអំពីយុទ្ធសាស្ត្រ និងទិសដៅការងាររបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដ្ឋានកែទម្រង់វិស័យយុត្តិធម៌ ក៏ដូចជាវឌ្ឍនភាពនានាក្នុងវិស័យយុត្តិធម៌, ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងអង្គប្រជុំទាំងមូល បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងយុត្តិធម៌ក្នុងការអនុវត្តកិច្ចការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ក្នុងការបិទបញ្ចប់នៃកិច្ចប្រជុំ, ឯកឧត្តមប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ក៏បានបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ គឺជាឱកាសមួយដែលអនុញ្ញាតឱ្យស្ថាប័ននៃអំណាចនីតិប្បញ្ញត្តិ និងស្ថាប័ននៃអំណាចនីតិប្រតិបត្តិ អាចជួបជុំគ្នា ដើម្បីពិភាក្សា និងស្វែងយល់អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជាដើម្បីប្រមូលធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ពី ឯកឧត្តម លោកជំទាវ ដែលជាតំណាងរាស្រ្ត ៕

អត្ថបទដែលជាប់ទាក់ទង