សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានចាត់ទុកជនមានពិការភាព គឺជាមូលធនមនុស្សដ៏មានសក្តានុពល
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលក្នុងនោះក៏បានចាត់ទុកជនមានពិការភាព គឺជាមូលធនមនុស្សដ៏មានសក្តានុពលផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើទៅបងប្អូនជនមានពិការភាពទាំងអស់ថា បងប្អូនមិនឯកោនោះទេ ពោលគឺរាជរដ្ឋាភិបាល មិនទុកចោលជនមានពិការភាពណាម្នាក់ ដែលមិនបានដោះស្រាយនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សប្បុរសជននានា រួមទាំងដៃគូអភិវឌ្ឍ ចូលរួមជួយដល់ជនមានពិការភាពនៅកម្ពុជា ៕