**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ជំរុញឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លង

ភ្នំពេញ៖ គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ និងស្វែងយល់អំពីប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យក្នុងរយៈពេល៥ឆ្នាំនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងាររបស់ខេត្ត ដែលពាក់ព័ន្ធជាមួយមន្ទីរទាំង៤ ដែលគណៈកម្មការទទួលបន្ទុក រួមមាន វិស័យសុខាភិបាលមានការិយាល័យជំនាញចំនួន៤កន្លែង ការិយាល័យស្រុកប្រតិបត្តិ ចំនួន៧កន្លែង មន្ទីរពេទ្យបង្អែកកម្រិតCPA3 ចំនួន១កន្លែង មន្ទីរពេទ្យបង្អែកកម្រិតCPA2 ចំនួន៤កន្លែង មន្ទីរពេទ្យបង្អែកកម្រិតCPA1 ចំនួន២កន្លែង មណ្ឌលសុខភាពមាន៧៤កន្លែង និងបុស្តិ៍សុខភាព ចំនួន១កន្លែង និងមានបុគ្គលិកសរុបទាំងអស់មាន ១៥៤៦នាក់ ដែលកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋសព្វថ្ងែនេះ។ ចំពោះសេវាសុខាភិបាលឯកជនមានចំនួន ៧៦៤កន្លែង និងមានច្បាប់ត្រឹមត្រូវ ក្នុងនោះមានមន្ទីរពេទ្យ ចំនួន១កន្លែង និងឱសថស្ថាន ចំនួន៨៣កន្លែង។ មានប្រជាពលរដ្ឋនៅក្នុងខេត្តបានមកទទួលសេវាសុខាភិបាលជាច្រើន ដែលក្នុងនោះមានជំងឺមិនឆ្លង ដោយមានការប្រើប្រាស់ប័ណ្ណប.ស.ស ប័ណ្ណសមធម៌ និងបង់ថវិកាឯកជន ផងដែរ។

ជាមួយគ្នានោះ មន្ទីរសុខាភិបាលមានបញ្ហាប្រឈមជាច្រើនបណ្តាលមកពីកង្វះខាតធនធានមនុស្សនៅមានកម្រិត និងហិរញ្ញវត្ថុសម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពង្រីកវិសាលភាពនៃការអភិវឌ្ឍ និងលើកកម្ពស់ សុខុមាលភាពអ្នកជំងឺ ការខ្វះខាតគ្រូពេទ្យជំនាញ និងឯកទេសមួយចំនួន មានការខ្វះខាតមន្ត្រីពេទ្យជំនាញតាមផ្នែក និងនៅមានកម្រិត ព្រមទាំងខ្វះបទពិសោធន៍ ខ្វះខាតសម្ភារបរិក្ខារពេទ្យ និងខ្វះឱសថប្រតិករដើម្បីដំណើរការសេវា និងការប្រើប្រាស់អគ្គិសនី និងទឹក ចំណាយអស់ច្រើន។

វិស័យការងារមានមន្ត្រីសរុបចំនួន៤៦រូប និងបានបែងចែកជា៣ផ្នែកគឺផ្នែកការងារ ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងប.ស.ស។ មន្ទីរបានធ្វើការចុះបញ្ជី ប.ស.ស តាមរោងចក្រ សហគ្រាស សិប្បកម្ម និងប្រជាពលរដ្ឋក្រៅប្រព័ន្ធជាបន្តបន្ទាប់ផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋ កម្មករទទួលបានសេវាសុខភាពមួយល្អប្រសើរ និងចំណាយថវិកាតិច។ មន្ទីរមានបញ្ហាប្រឈមជាច្រើនដោយយុវជនមកពីគ្រួសារក្រីក្រ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធមកចុះឈ្មោះនៅមានចំនួនតិច និងមានមួយចំនួនទៀតវិលត្រឡប់ទៅវិញ ដោយសារកត្តាជីវភាព និងមិនមានអន្តេវេសិកដ្ឋានជូនគ្រូ និងនិស្សិត ព្រមទាំងមិនមានរោងជាង និងបន្ទប់ពិសោធន៍។

វិស័យសង្គមកិច្ចមានមន្ត្រីទាំងអស់៤១នាក់ និងមានម្នាក់ជាជនពិការ បានបន្តដំណើរការដោយលើកយកវិធីសាស្ត្រជាច្រើនក្នុងការចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានលឿន និងរហ័ស ដោយលើកយកប្រធានបទ “ដោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” ដោយបានចែកអំណោយជូនគ្រួសាររងគ្រោះដាច់ស្បៀង ជនចាស់ជរា ជនពិការក្រីក្រ និងជនរងគ្រោះផ្សេងៗ នៅតាមសហគមន៍ ដែលទទួលបានជំនួយសង្គ្រោះបន្ទាន់សរុបមានចំនួន៥០០គ្រួសារ។ ជនមានពិការភាព ដែលបានកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណពិការភាព មានចំនួន ១៧៥នាក់ និងចុះចែកថវិកាជូនប្រជាពលរដ្ឋដែលជួបបញ្ហាលំបាកក្រីក្របន្ថែមទៀត។ ទន្ទឹមនឹងនោះ មន្ទីរមានបញ្ហាប្រឈមដោយខ្វះខាតថវិកាក្នុងការជួយដល់សមាគមន៍មនុស្សចាស់។

វិស័យកិច្ចការនារីមានមន្ត្រីសរុបទាំងអស់២២នាក់ នឹងបានរៀបចំវេទិកាជាច្រើនសម្រាប់ជួយដល់ស្ត្រី ទាំងចំណេះដឹង ចំណេះធ្វើ និងចូលរួមក្នុងសង្គមឱ្យបានច្រើនតាមរយៈប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” ដោយធ្វើការពង្រឹងសមត្ថភាពយេនឌ័រ សុខភាពស្ត្រី ការបណ្តុះបណ្តាលជំនាញផ្សេងៗ ការថែទាំសុខភាផ្ទៃពោះមុន និងក្រោយសម្រាល ព្រមទាំងទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្ត និងមន្ទីរពាក់ព័ន្ធ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តទាំងមូល និងបានអំពាវនាវ សូមឱ្យរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់ និងហានិភ័យនៃជំងឺមិនឆ្លង ដើម្បីប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ ជំងឺមិនឆ្លង នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា នឹងឈានទៅសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស និងទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមការកំណត់ និងស្នើឱ្យមន្ត្រីរាជការទាំងអស់បញ្ចូលក្រុមគ្រួសារឱ្យមានប័ណ្ណប.ស.ស ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង