**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ហេង ធូ៖ ក្នុងនាមជាអ្នកចុះជួយមូលដ្ឋាន ថ្នាក់ដឹកនាំភូមិ ត្រូវបន្តចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិរបស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រាជរដ្ឋាភិបាល សម្រេចបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E)**ឯកឧត្តម អ៊ួង ចន្ធី ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម សួស ប្រាថ្នា ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម សួស ប្រាថ្នា ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗ សម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ

ប្រមុខរាជរដ្ឋាភិបាល កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កីឡាករ-កីឡាការិនី មានពិការភាពកម្ពុជា ដែលប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូន កីឡាករ-កីឡាការិនី មានពិការភាពកម្ពុជា ដែលបានប្រឹងប្រែងលើកកិត្តិយស ជូនជាតិមាតុភូមិ ដោយដណ្តើមបាន មេដាយពីព្រឹត្តិការណ៍កីឡានានា។

ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ បងប្អូនមានពិការភាព អាណាព្យាបាល និងបុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលជាតិ ​នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ដ បញ្ញាស្មាតី តស៊ូ ព្យាយាម និងអត់ធ្មន់ ក្នុងការបំពេញតួនាទីភារកិច្ច និងបេសកម្មរបស់ខ្លួន ជូនជាតិមាតុភូមិ និងប្រជាជន ជាពិសេសជនមានពិការភាព របស់យើង»។

សម្តេចធិបតី ថ្លែងថា សម្តេចមានក្តីរំភើបរីករាយ ដោយបានឃើញជនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញ នៅក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា, ដែលនេះឆ្លុះបញ្ចាំងពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ»។

បន្ថែមពីនោះទៀត សម្តេចធិបតី គូសបញ្ជាក់ថា ជនមានពិការភាពទាំងអស់ មិនឯកោនោះឡើយ ពោលមានសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងនៅជាប់ជាមួយជានិច្ច។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី និងបុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានប្រឹងប្រែងកសាងសមិទ្ធផលនានា។

សម្តេចធិបតី ក៏បានថ្លែងកោតសរសើរកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ ដោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡានានា។ សម្តេចថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ទៅលើជនមានពិការភាព។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ជនពិការបន្តប្រកាន់ស្មារតី «ពិការកាយ មិនពិការចិត្ត» ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង