ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំសិក្ខាសាលាធ្វើផែនការការងារគ្រប់គ្រងអាងទន្លេ នៅខេត្តកំពង់ធំ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានអញ្ជើញដឹកនាំសិក្ខាសាលាស្តីពីការធ្វើផែនការការងារគ្រប់គ្រងអាងទន្លេ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ប្រកបដោយនិរន្តរភាព និងមានស័ក្តិសិទ្ធភាពលើការប្រើប្រាស់ទឹកអាងស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ។
ឯកឧត្ដមរដ្ឋលេខាធិការមានប្រសាសន៍ថា ការងារកសាងផែនការប្រើប្រាស់ទឹកអាងទន្លេនិងស្ទឹងជីនិតខាងលើនេះ បានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB)។
ជាមួយគ្នានេះ ឯកឧត្ដរដ្ឋលេខាធិការបញ្ជាក់ថា ខាងសហហិរញ្ញប្បទានពីធនាគារ EIB PMIC-2 នឹងធ្វើការដាក់ឱ្យដេញថ្លៃជាសាធារណៈលើកញ្ចប់ទី៣&៤ ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយខាងហិរញ្ញប្បទានពីធនាគារ ADB PMIC-1 នឹងដេញថ្លៃកញ្ចប់ទី២ ធ្វើការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕