**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អ្នកសារព័ត៌មានជាតិដែលឆ្នើម នឹងទទួលបានពានរង្វាន់ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់សារព័ត៌មានឆ្នើមស្ដីពី ប.ស.ស. នៃក្រសួងការងារ

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្ដីពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអ្នកសារព័ត៌មានជាតិ ដែលរៀបចំឡើងដោយអង្គការអុកស្វាម ត្រូវបានប្រកាសចាប់ផ្ដើមប្រកួតនៅព្រឹកនេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្តីទី នៃក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់អ្នកសារព័ត៌មានជាតិ ក្រោមមូលបទ «ឆ្ពោះទៅការពង្រឹងគណនេយ្យភាពសង្គម នៅក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា នាពេលបច្ចុប្បន្នវិស័យសន្តិសុខសង្គមកំពុងមានសន្ទុះចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយការបង្កើតកម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្ដីពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាកត្តាមួយជួយជំរុញលើកស្ទួយវិស័យសារព័ត៌មានកម្ពុជា ឱ្យមានភាពលេចធ្លោ ដើម្បីជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបង្កើនការផ្សព្វផ្សាយទាក់ទងវិស័យសន្តិសុខសង្គម ប្រកបដោយភាពត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់។

វគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានលើកទឹកចិត្ត ដល់សិក្ខាកាម ដែលជាអ្នកសារព័ត៌មានជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីទទួលបានគុណភាព សមត្ថភាពពេញលេញនៅក្នុងអាជីពជំនាញរបស់ខ្លួន ជាពិសេស គឺអាចទទួលជោគជ័យ នៅក្នុងកម្មវិធីប្រកួតប្រជែងផ្សព្វផ្សាយនឹងរបបសន្ដិសុខសង្គមខាងលើប្រកបដោយភាពជឿជាក់ តាមរយៈបទពិសោធន៍ ស្នាដៃ ចំណេះដឹង ក្នុងវិស័យសារព័ត៌មានរបស់ខ្លួនផងដែរ ។

ជាមួយគ្នានេះដែរ លោកស្រី ភាណ សោភ័ណ នាយិកាប្រចាំប្រទេសរបស់អង្គការអុកស្វាម ក៏បានលើកឡើងផងដែរថា អ្នកសារព័ត៌មានដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពាំនាំកង្វល់ មតិយោបល់ និងធាតុចូលនានាពីប្រជាពលរដ្ឋ អ្នកឯកទេស សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយបរិយាបន្ន ក្នុងការអនុវត្តគោលនយោបាយ ក៏ដូចជាកម្មវិធី និងអន្តរាគមន៏នានា ដែលបានដាក់ឱ្យអនុវត្តន៍ដោយរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានជាតិ និងភាគីពាក់ព័ន្ធ សរុបប្រមាណជា ៨០រូប ៕

អត្ថបទដែលជាប់ទាក់ទង