លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១. ការផ្ដល់អនុសាសន៍ណែនាំពាក់ព័ន្ធនឹងការងារររៀបចំពិធីសូត្រមន្ត និងពិសាអាហារសាមគ្គីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
២. ពិនិត្យវាយតម្លៃ និងផ្តល់មតិណែនាំលើការអនុវត្តការងារស្តីពីការងាររបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប” គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា “គ.ប.ក” និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផល ឭ។
៣. បញ្ហាផ្សេងៗ៕