ក្រុមគ្រូពេទ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យសុខភាពកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង៤ និងអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩
ភ្នំពេញ៖ ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ចារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាល ដែលដឹកនាំដោយលោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ចុះពិនិត្យនិងផ្តល់បើកឱសថ សម្រាប់ព្យាបាលជម្ងឺដល់កម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោកទាំង៤ និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង ៩ ។
ពិធីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីធានានូវសុខភាពរបស់កងកម្លាំងនគរបាលជាតិអោយបានរឹងមាំ ក្នុងការបំរើការងារប្រចាំថ្ងៃ ដែលកំពុងកំពុងប្រចាំការគ្រប់គោលដៅ គ្រប់កងឯកភាពនិងគ្រប់ផ្នែកពាក់ព័ន្ធ។
លោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យសុខាភិបាល បានឲ្យដឹងថា៖ បេសកកម្មនេះ ក្រុមការងារគ្រូពេទ្យនគរបាល ត្រូវបានបែងចែកជា០២ក្រុម និងប្រើប្រាស់ពេលចំនួន០២សប្តាហ៍ទើបបញ្ជប់រួចរាល់។ ជាក់ស្តែងកាលពីថ្ងៃទី ២០ ខែមីនា នេះ ក្រុមការងារទាំង២ក្រុមត្រូវបានបញ្ជប់បេសកម្ម ដែលដឹកនាំដោយលោកស្រី នៅវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ អធិការដ្ឋាននគរបាលស្រុកថ្មពួក និងរសៀលនៅអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីវរសេនីយ៍ទោ សែ សុវ៉ារី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការ ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ បន្តយកចិត្តទុកដាក់ថែទាំចំពោះសុខភាពឲ្យបានល្អ ព្រោះសុខភាពសំខាន់ណាស់ ដោយរៀបចំកន្លែងរស់នៅឲ្យបានស្អាត ហូបស្អាត ផឹកស្អាតនាំមកនូវសុខភាពល្អជាពិសេស កន្លែងធ្វើការគឺត្រូវស្អាតជានិច្ចដើម្បីទទួលបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណះផ្សេងៗ ឲ្យមានភាពកក់ក្តៅ រីករាយសប្បាយចិត្ត និងមានរាល់ពាក្យសំដីត្រូវឲ្យមានសីលធម៌ សុជីវធម៌ ដើម្បីគាត់មានទំនុកចិត្តលើកិច្ចការងាររដ្ឋបាល នគរបាលយើង ៕