**ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អំពាវនាវទៅកាន់ពិភពលោក ឱ្យរួមគ្នាអនុវត្តនូវគោលការណ៍នៃអនុសញ្ញាអូតាវ៉ា និងរួមគ្នាលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស**កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់អមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺ “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន”**អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ ចែករំលែកចំណុចសំខាន់ខ្លះៗ អំពីបញ្ហាកោះគុត**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកម្រិតបច្ចេកទេសដើម្បីរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**មេទ័ពជើងគោកកម្ពុជា នឹងដឹកនាំប្រតិភូអញ្ជើញចូលរួម កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ នៅហ្វីលីពីន**អេ​ស្ប៉ា​ញ ស្នើកម្ពុជា ពិនិត្យលទ្ធភាពសម្របសម្រួល រៀបចំវេទិការធុរកិច្ច ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ដល់ធុរជនអេ​ស្ប៉ា​ញ**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាអធិបតីក្នុងពិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត”**អ្នកនាំពាក្យ៖ ចិន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​កសាង​ពិភពលោក​នៃ​ការ​អភិវឌ្ឍ​រួម​ជាមួយ​គ្រប់​ភាគី**អ្នកនាំពាក្យ៖ ចិន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​កសាង​ពិភពលោក​នៃ​ការ​អភិវឌ្ឍ​រួម​ជាមួយ​គ្រប់​ភាគី**ចិន​ទទូច​ឱ្យ​ដោះស្រាយ​ភាព​ខ្វែង​គំនិត​ជាមួយ EU តាម​រយៈ​ការ​សន្ទនា និងការពិគ្រោះយោបល់**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ទំនប់អាងទឹកតាំងក្រសាំង មានសមត្ថភាពរក្សាទឹកស្តុកទុកបាន ២៥លានម៉ែត្រគូប ដែលត្រូវបានរក្សាទឹកស្តុកទុកក្នុងអាងពេញបាន១០០% តាមការកំណត់នាពេលបច្ចុប្បន្ន សម្រាប់បម្រើឱ្យពហុវិស័យ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២០ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា**អ្នកទាញយកកម្មវិធី Cambodia e-Arrival មានជាងកន្លះលាននាក់ហើយ គិតចាប់ពីដើមខែកញ្ញា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកានេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧**ក្រសួងអប់រំកម្ពុជា និងរដ្ឋាភិបាលកូរ៉េ រៀបចំពិធីជប់លៀងអាហារពេលល្ងាច នៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀន តំបន់អាស៊ីអាគ្នេយ៍**ដំណើរទស្សនកិច្ចប្រធានរដ្ឋសភាវៀតណាមនៅកម្ពុជា នឹងធ្វើឲ្យសភាកម្ពុជា-វៀតណាមបន្ត ផ្តល់ភាពទុកចិត្តគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី**អាជ្ញាធរជាតិអប្សរារៀបចំកម្មវិធីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ស្តីពី “សារមន្ទីរ និង និរន្តរភាព”**ឯកឧត្តម ប្រាក់ សុខុន ​ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុង ឱ្យកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា

ជប៉ុនផ្តល់ថវិកាជាង ៧ម៉ឺនដុល្លារ សម្រាប់ការសាងសង់ដំបូល នៅទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ ស្ថានទូតជប៉ុនបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ ដល់ការសាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការក្នុងខេត្តបាត់ដំបង ក្រោមវត្តមាន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកម្នាង ស៊ីសុវត្ថិ កន្នីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌នេះ គាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋា ភិបាលនានាក្នុងការអនុវត្តគម្រោង ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការ អប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

សម្រាប់គម្រោងដែលយើងចុះហត្ថលេខានាថ្ងៃនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៧៦,៣៣៣ ដុល្លារ អាមេរិក (ចិតសិបប្រាំមួយពាន់បីរយសាមសិបបីដុល្លារអាមេរិក) ទៅដល់សហព័ន្ធកីឡាបាល់បោះរទេះជន ពិការកម្ពុជា (CWBF) ក្នុងគោលបំណងសាងសង់ដំបូលសម្រាប់ទីលានបាល់បោះរទេះជនពិការ ដែលមាន ស្រាប់ស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានបន្តថា ដោយសារកង្វះខាតដំបូល អត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិចក្នុងការហាត់សម ដោយសារពួកគេមិនអាចហាត់សម ក្រោមពន្លឺថ្ងៃខ្លាំង ភ្លៀង ឬនាពេលងងឹត។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការសាងសង់ដំបូលរួចរាល់ យើង រំពឹងថាអត្តពលិក អាចហាត់សមកីឡាបាល់បោះបានគ្រប់ពេលវេលា មិនថាអាកាសធាតុបែបណាក៏ដោយ ហើយ ក្រុមកីឡាបាល់បោះរទេះជនពិការ អាចទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុននៅក្នុងការប្រកួតអន្តរជាតិ នៅថ្ងៃអនាគត ៕

អត្ថបទដែលជាប់ទាក់ទង