**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»**ធនាគារកណ្តាលចិនផ្អាកការទិញប័ណ្ណរតនាគារ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ មីនា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។

យោងតាម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។

អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងនៃសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបសម្តែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃស.ប.ប.ឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយនានាក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និង អន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹងមានពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី នឹងទទួលជួបសម្តែងការគួរសមពីសំណាក់ ឯកឧត្តម ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាល ជាមួយសមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវ ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋាន គ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង