**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន**អភិបាលរងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា**អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ**ក្រសួងការបរទេសរុស្ស៊ី អះអាងថា កប៉ាល់ដឹកទំនិញឈ្មោះថា «Ursa Major» បានលិចនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ

អាវុធហត្ថលើផ្ទៃប្រទេស ប្រកាសលទ្ធផលយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រយៈពេល ៧ថ្ងៃ

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកម្លាំងកងអន្តរាគមន៍ប្រមាណជិត ៣០០នាក់ ជាមួយមធ្យោបាយ-គ្រឿងបំពាក់ ចេញទៅភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់ ដើម្បីជួយគាំទ្រទៅដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដែលបាន នឹងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ក៏បានសហការជាមួយកម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយគាំទ្រ និងចុះប្រតិបត្តិការនៅលើគោលដៅសំខាន់ៗចំនួន១០ ក្នុងភូមិសាស្ត្រផ្សេងៗគ្នានៃស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ហើយដែលគោលដៅទាំង១០នោះមានដូចជា៖
-គោលដៅទី១៖ (ចំណុចខ្នង ១៦ ក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង)
-គោលដៅទី២៖ (ចំណុចជើងភ្នំប្រើស ដល់ទឹកធ្លាក់ថ្មចាំង និងចំណុចច្រកចង្អៀត ក្នុងភូមិក្រពើរពីលើ ឃុំក្រពើរពី ស្រុកវាលវែង)
-គោលដៅទី៣៖ (ចំណុចអូរ១ ចំណុចអូរ២ ក្នុងភូមិអូរដីខ្មៅ ឃុំអន្លង់រាប និងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំងភ្នំ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង)
-គោលដៅទី៤៖ (ចំណុចសហគមន៍ក្រាំងរងៀង ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង)
-គោលដៅទី៥៖ (ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើរពី ស្រុកវាលវែង)
-គោលដៅទី៦៖ (ចំណុចជើងភ្នំខ្មោច ក្នុងភូមិចំការជ្រៃខាងត្បូង និងចំណុចជើងភ្នំ១៥០០ ចំណុច៨០ ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង)
-គោលដៅទី៧៖ (ចំណុចខាងមុខ និងចំណុចខាងក្រោយភ្នំលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រម៉ោយ រហូតដល់ព្រំប្រទល់ភូមិកំប៉ង ឃុំក្រពើរពី វាលវែង)
-គោលដៅទី៨៖ (ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យ ក្នុងភូមិកំប៉ង ឃុំក្រពើរពី ស្រុកវាលវែង)
-គោលដៅទី៩៖ (ចំណុចម៉ុងរី ក្នុងភូមិដូងឃ្លៀង ឃុំប្រម៉ោយ និងព្រំប្រទល់ខាងស្រុកភ្នំក្រវ៉ាញ)
-គោលដៅទី១០៖ (ចំណុចអូរទី២ អូរតាសូ ជើងភ្នំសុគុណ ក្រោយសហគមន៍ផ្ទះ១ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ ភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង)។

យុទ្ធនាការនៃការបង្ក្រាបបើគិតមកទល់ពេលនេះគឺមានរយះពេល០៩ថ្ងៃ ដោយគិតពីថ្ងៃទី១៣-២១ ខែមីនា ឆ្នាំ២០២៤នេះ សម្រាប់លទ្ធផលក្នុងរយៈពេល០១សប្ដាហ៍កន្លងមកនេះ(ពីថ្ងៃទី១៣-១៩ ខែមីនា ឆ្នាំ២០២៤) មានដូចខាងក្រោម៖
ទី១៖ បានឃ្លុំដីទុកជាសម្បត្តិរដ្ឋបានចំនួន ៤,៧៤៣.៧១២ហិកតា។
ទី២៖ បានបញ្ជូនជនសង្ស័យទៅតុលាការបានចំនួន ០១នាក់។
ទី៣៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់(ស្រី០២នាក់) ប្រគល់ឱ្យមន្ទីរបរិស្ថានខេត្ត។
ទី៤៖ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ០៣ករណី។
ទី៥៖ បានកំណត់មុខសញ្ញាចំនួន ០៨នាក់ បន្តនីតិវិធីទៅតុលាការ។
ទី៦៖ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យវិលទៅលំនៅដ្ឋានវិញបានចំនួន ២៦នាក់។
ទី៧៖ សម្ភារៈដកហូតរក្សាទុកជាវត្ថុតាង ម៉ូតូ០៥គ្រឿង រ៉ឺម៉ក០១គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រ០៤គ្រឿង រណារយន្ត២៣គ្រឿង ម៉ាស៊ីនខួងរណ្ដៅ០១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ០៥គ្រឿង ធុងបាញ់ថ្នាំស្មៅ០២ធុង ម៉ាស៊ីនកាត់ស្មៅ១២គ្រឿង ផាលត្រាក់ទ័រ០៦ផាល ផ្លែរណារយន្ត០២ផ្លែ តាបឈូសឈើ០១គ្រឿង កាំភ្លើងកែច្នៃ០៤ដើម កាំបិត០៦ដើម ម៉ែត្រ០១ដុំ អាគុយ០៤ធុង ផាលគាស់ដំឡូង០១គ្រឿង ឧបករណ៍ឆក់ត្រី០១គ្រឿង ស៊ីទែន ទឹក០១ ប្រគល់ឲ្យជំនាញបរិស្ថានខេត្ត។
ទី៨៖ បានធ្វើការរុះរើ ខ្ទមប្រក់ស័ង្កសី២៨ខ្ទម រោងប្រក់កៅស៊ូតង់៤២រោង រោងប្រក់ស្លឹក០៩រោង ខ្ទមបណ្ដោះអាសន្ន៣៤ខ្ទម បង្គោលរបង ឈើ ១,៣៧២ដើម បន្លាលួស ១,២០០ម៉ែត្រ។
ទី៩៖ បានធ្វើការកាប់បំផ្លាញ ដុតចោលនៅហ្នឹងកន្លែង រោងប្រក់កៅស៊ូតង់៦០រោង រោងប្រក់ស័ង្កសី៣៩រោង រោងប្រក់ស្លឹក២២រោង ផ្ទះប្រក់ស័ង្កសី០៤ខ្នង ផ្ទះប្រក់ស្បូវ០២ខ្នង ខ្ទមបណ្ដោះអាសន្ន១១ខ្ទម បង្គោលរបងថ្ម២០ដើម បង្គោលរបងឈើ៧៨៥ដើម ដើមត្របែក៥០ដើម ដើមមៀន២៩ដើម ដើមសាវម៉ាវ៥០ដើម ដើមល្ហុង៤០ដើម ដើមក្រូច ៤៨៧ដើម ដើមចេក ១,០៤១ដើម ដើមស្វាយ១០៣ដើម ដើមដូង៣៥៧ដើម ដើមម្កាក់២០ដើម ដើមខ្នុរ០៤ដើម ដើមដំឡូងមី ១៦,២៣៨បាច់ និង០៥ហិកតា មើមដំឡូងមី៥០ការ៉ុង និងដំណាំចម្រុះ២៩០ដើម។

ទន្ទឹមនឹងលទ្ធផលខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានប្រឈមនឹងបញ្ហាមួយចំនួនដូចជា អាកាសធាតុក្តៅ និងពិបាកទឹកប្រើប្រាស់នៅគោលដៅមួយចំនួន ភូមិសាស្ត្រជួបការលំបាកក្នុងការចុះប្រតិបត្តិការ ទីតាំងប្រតិបត្តិការមួយចំនួននៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ភូមិសាស្ត្រដែលត្រូវចុះប្រតិបត្តិការមួយចំនួនមិនមានសេវាទូរស័ព្ទអាចទាក់ទងគ្នាបាន ៕

អត្ថបទដែលជាប់ទាក់ទង