**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សម្តេចប្រមុខរដ្ឋស្តីទី ទទួលជួបឯកឧត្តមប្រធានរដ្ឋសភាថៃ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានទទួលឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទីបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ ពិតជាបានរួមចំណែកថែរក្សាពូនជ្រំចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានកត់សម្គាល់ឃើញថា ការវិនិយោគទុនរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ព្រមទាំងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងលើគ្រប់វិស័យ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ចាប់តាំងពីពេលមុន និងក្រោយវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនជាខ្លាំងខុសពីមុនប្រៀបដូចមេឃនិងដី។

ឯកឧត្ដមប្រធានរដ្ឋសភាថៃ បានគូសបញ្ចាក់ថា សភានៃប្រទេសទាំងពីរ មានក្រុមមិត្តភាព និងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយគ្នា និងសូមឱ្យទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែសកម្មថែមទៀត ដើម្បីបុព្វហេតុរួមនៃប្រទេស និងប្រជាជនទាំងពីរ។

ឯកឧត្ដមប្រធានរដ្ឋសភាថៃបានចាត់ទុកប្រទេសថៃ និងប្រទេសកម្ពុជា គឺជាបងប្អូន ជាអ្នកជិតខាងល្អ ជាមិត្តល្អ ដូចសុភាសិតថៃលើកឡើងថា មានមិត្តល្អម្នាក់នៅជិត ប្រសើរជាងមានមិត្តល្អ១០នាក់នៅឆ្ងាយ។

ក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អជាបន្តបន្ទាប់ និងបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។ ប្រទេសទាំងពីរប្រកាន់របបនយោបាយរាជានិយម មានព្រះមហាក្សត្រគ្រងព្រះបរមសិរីរាជ្យសម្បត្តិ មានប្រពៃណី វប្បធម៌ មានព្រំដែនជាប់គ្នា និងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនទាំងពីរ មានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។

សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ឆ្នាំ២០២៥ ខាងមុខនេះ គឺជាខួប ៧៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។ សម្តេចបានអបអរសាទរចំពោះនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានឯកភាពគ្នាបង្កើតកម្មវិធីរួមគ្នាជាច្រើនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ សម្តេចបានប្រសិទ្ធពរជូនរដ្ឋាភិបាលថៃ ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កីឡាស៊ីហ្គេម លើកទី៣៣ នៅឆ្នាំ២០២៥។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជហឫទ័យ ដ៏ទូលំទូលាយ របស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដែលបានជួយបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់និស្សិតកម្ពុជា ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រមាណជាង៣ពាន់នាក់។

សម្តេចប្រមុខរដ្ឋស្តីទីបានអបអរសារចំពោះរដ្ឋាភិបាលទាំងពីរ និងគាំទ្រគំនិតផ្តួចផ្តើម “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ” ហើយខិតខំជំរុញឱ្យអាជ្ញាធរខេត្តនៃប្រទេសទាំងពីរ បន្តសម្រួលការធ្វើដំណើរឆ្លងដែនរវាងប្រទេសទាំងពីរ និងអ្នកទេសចរមកពីប្រទេសទី៣ ហើយលើកកម្ពស់ទេសចរណ៍ តាមផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។ សម្តេចបានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីថៃ “ប្រទេស៥ គោលដៅតែមួយ” រួមមាន៖ ប្រទេសថៃ កម្ពុជា ឡាវ វៀតណាម និងម៉ាឡេស៊ី ដើម្បីលើកកម្ពស់ទេសចរណ៍ និងការតភ្ជាប់ប្រជាជននិងប្រជាជន ។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលបានយកចិត្តទុកដាក់ជួយសម្រួលបែបបទដល់ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ តាមរយៈការបញ្ចុះតម្លៃទិដ្ឋាការពលករ និងថ្លៃបន្តទិដ្ឋាការសម្រាប់ពលករ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងជួយបណ្តុះបណ្តាលភាសាថៃ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករកម្ពុជា។

សម្តេចមានជំនឿជាក់ថា ឯកឧត្តម ក៏ដូចជារាជរដ្ឋាភិបាលថៃនឹងបន្តជួយយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ។ ការយកចិត្តទុកដាក់ លើបញ្ហាពលករកម្ពុជា គឺជានយោបាយ ឈ្នះ ឈ្នះ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈទស្សនកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជា សហភាពអន្តរសភា IPU, AIPA, វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក, ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP)។

អត្ថបទដែលជាប់ទាក់ទង