**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកបនាំកិច្ចប្រជុំក្រុមការងារលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំបែងចែកក្រុមការងារលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឱ្យមានប្រសិទ្ធភាពឆ្លើយតបទៅនឹងទំហំការងារបច្ចុប្បន្ន និងអនាគត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មន្ត្រីមកពីគ្រប់អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួង។

មុនឈានដល់ការពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ឡើងវិញពីកំណែទម្រង់សំខាន់ៗ ក្នុងការងារអប់រំ ដូចជា ៖ (១). មុខងារភារកិច្ច (២). ធនធានមនុស្ស (៣). ជំនាញបច្ចេកទេស (៤). សាលារៀនក្នុងតំបន់ជួបការលំបាក (៥). ការបណ្តុះបណ្ដាលគ្រូ ដោយត្រូវមានក្រុមការងារជាក់លាក់ធ្វើអធិការកិច្ចជាប់ជាប្រចាំ ត្រូវមានយន្តការចុះទៅសួរពិនិត្យតាមដានដោយផ្ទាល់ និងត្រូវដាក់ប្រជុំ ២ ឬ ៣ ដងក្នុងមួយឆ្នាំ។

កិច្ចប្រជុំនេះដែរ ផ្ដោតពិភាក្សាយ៉ាងផុសផុលផ្លាស់ប្តូរ​យោបល់ លើការបែងចែកតួនាទីភារកិច្ច របស់លេខាធិការក្រសួង អប់រំ យុវជន និង កីឡា ឱ្យឆ្លើយតបនឹងតម្រូវការងារ និង ការរៀបចំក្រុមការងារអធិការកិច្ចដើម្បីវាយតម្លៃលទ្ធផលសម្រេចបាន ឆ្លើយតបនឹង យុទ្ធសាស្ត្របញ្ចកោណនិង ចំណុចខ្វះខាតដែលត្រូវកែលម្អបន្ថែមទៀត។

ដើម្បីឱ្យការអនុវត្តផែនការសកម្មភាពការងារ មានភាពរលូន និងល្អប្រសើរឡើង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ ឱ្យក្រុមការងារលេខាធិការ កំណត់បែងចែកឱ្យច្បាស់លាស់នូវភារកិច្ចការទទួលខុសត្រូវរបស់ខ្លួន, រៀបចំប្រព័ន្ធអធិការកិច្ច ដើម្បីតាមដាន វាយតម្លៃ សំដៅកែលម្អជាប្រចាំ , ពិនិត្យមុខងារ និងកំណត់ជំនាញដែលត្រូវការ រួចដាក់ផែនការបណ្តុះបណ្តាលធនធានមនុស្សឱ្យចំគោលដៅ ពិនិត្យមើលប្រសិទ្ធភាពប្រសិទ្ធផលការងារថាឆ្លើយតបកម្រិតណាទៅនឹង វិធានគន្លឹះជំរុញកំណែទម្រង់វិស័យអប់រំ ក៏ដូចជាផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលកម្ពុជា និតិកាលពី ៧នៃរដ្ឋសភា ដែលបានកំណត់កំណែទម្រង់វិស័យអប់រំជាការងារអាទិភាព៕

អត្ថបទដែលជាប់ទាក់ទង