**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២មុឺនម៉ែត្រគីបក្នុងមួយថ្ងៃ ស្ថិតក្នុងក្រុងព្រះសីហនុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ គឺឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ខេត្ត ក្នុងការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុលអាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ ដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវៈចម្រុះ និងឆ្នេរសមុទ្រជាដើម។ល។ គោលបំណងបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយរបស់ MABR ទទួលស្គាល់ថា ជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់។ សន្សំសំចៃថាមពលគ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុផារ៉ា និងបានស្ថាបនារួចរាល់ជាស្ថាពរ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ មានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ សាងសង់ដោយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (XWATER TECHNOLOGY CO.,LTD) ចំណាយថវិកា សរុបចំនួន ១៩.៩៥៩.៩០០ដុល្លារអាមេរិក។ ដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថានីយ៍នេះ បែងចែកជា ៩ដំណាក់កាលសំខាន់ៗដូចខាងក្រោម៖
១.អាងចម្រោះបឋម ដកសំរាមទំហំធំជាង ២០mm និងបូមទឹកកខ្វក់បញ្ជូនទៅអាងចម្រោះទី២។
២.អាងចម្រោះទី២ បន្តដកសំរាមធំជាង ១mm និងដកខ្សាច់ ដើម្បីធានានូវដំណើរការរបស់ MABR អោយមានប្រសិទ្ធភាពខ្ពស់។
៣.អាង SELECTOR ទទួលភក់សកម្មប្រើប្រាស់ឡើងវិញ និងបន្តក់សារធាតុចិញ្ចឹមក្នុងករណីខ្វះភក់សកម្ម។
៤.អាងភ្នាសជីវសាស្ត្រ (MABR) ជាស្នូលនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ មាននាទីដកសារធាតុពុល។
៥.អាង CAS ដកសារធាតុពុលដែលនៅសេសសល់។
៦.អាងពង្រឹង CLARIFIER ញែកទឹក និងភក់សកម្ម។
៧.អាងសំបុកឃ្មុំ (LAMELLAR) ធ្វើឱ្យទឹកថ្លា ដោយការប្រើប្រាស់សារធាតុបណ្ដុំកករ PAC និង PAM។
៨.អាងបង្ខាប់ភក់ និងអាងស្តុកភក់ ភក់នេះត្រូវបានបញ្ជូនទៅម៉ាស៊ីនកៀបភក់។
៩.ប្រព័ន្ធ UV កំចាត់បាក់តេរីដែលនៅសេសសល់។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញកាត់ខ្សែបូសម្ពោធបើកឱ្យដំណើរការអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ គឺជាសមិទ្ធផលពីអាណត្តិមុន ដែលជាការលះបង់ដ៏ត្រឹមត្រូវ និងការចង្អុលបង្ហាញពីអាណត្តិមុន ហើយអាណត្តិនេះយើងបានទទួលផ្លែផ្កា យើងត្រូវខិតខំប្រឹងប្រែងបន្តទៀត។ ហើយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងជាគំរូ ដែលមានផ្លូវឡាន ម៉ូតូ កង់ ផ្លូវដើរ ការដាំដើមឈើលម្អរក្រុង ការរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ខ្សែកាបអ៊ុបតិក ជាគំរូមុនគេ។ យើងមានផែអន្តរជាតិមានសកម្មភាពរស់រវើក ព្រលានយន្តហោះ ភ្លើងអគ្គិសនី ទឹកស្អាត ហើយការរៀបចំក្រុងរបស់ខេត្តព្រះសីហនុ ទោះបីថា មិនទាន់ល្អឥតខ្ចោះ ក៏ប៉ុន្តែចេញជាលំនាំទីក្រុងស្អាតតូចច្រឡឹង ងាយស្រួលរស់នៅ ជាទីក្រុងដែលមានសេដ្ឋកិច្ចខ្ពស់។ យើងត្រូវរួមគ្នាដឹកនាំទៅមុខបន្តដំណើរការរបស់រដ្ឋាភិបាល សាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរបស់យើង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ រក្សាកំណើនសេដ្ឋកិច្ច ទន្ទឹមនោះយើងត្រូវមានផែនការច្បាស់លាស់ និងចូលរួមផ្សព្វផ្សាយអំពីចំណុចវិជ្ជមានរបស់ខេត្តរបស់យើង ដែលមានហាងស្អាត ម្ហូបឆ្ងាញ់ កន្លែងស្នាក់នៅល្អ ដើម្បីទាក់ទាញអ្នកភ្នំពេញឱ្យមកលេងកម្សាន្ត។ យើងចង់ឱ្យមានថ្ងៃណា ក៏ជាល្ងាចថ្ងៃសុក្រសម្រាប់អ្នកកំពង់សោម ដូច្នេះមានតែយើងទាំងអស់គ្នាចូលរួមបង្ហោះ Facebook នូវតំបន់ទេសចរណ៍ ឆ្នេរ កោះ និងរមណីយដ្ឋានសំខាន់ៗឱ្យបានច្រើន។ ត្រូវលុបបំបាត់អាវុធជាតិផ្ទុះ គ្រឿងញៀនដែលជាយុទ្ធសាស្ត្រប្រកបដោយសុវត្ថិភាពមកកាន់ខេត្តព្រះសីហនុជាលក្ខណៈគ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង