**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា

គណៈកម្មការទី៣ នៃរដ្ឋសភា ចុះពិនិត្យសិក្សាប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ភូមិព្រែកមួយ ស្រុកតាលោសែនជ័យ

     

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់​ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ដឹកនាំដោយ​ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យសិក្សាប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ស្ថិតនៅភូមិព្រែកមួយ ឃុំសំរោង ស្រុកតាលោសែនជ័យ និងប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ស្ថិតនៅភូមិដំណាក់អំពិល សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

តាមប្រសាសន៍លោកប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំអាចផ្ទុកទឹកបាន១០លានម៉ែត្រគូប ហើយអាចផ្គត់ផ្គង់ទឹកដល់ប្រជាកសិករធ្វើស្រែប្រាំងបាន២ដងក្នុងផ្ទៃដី១ម៉ឺនហិកតា។​ ចំពោះប្រព័ន្ធធារាសាស្រ្តដំណាក់អំពិលស្តុកទឹកបាន២៧០០០ពាន់ម៉ែត្រគូប ហើយបែងចែកទឹកទៅតាមប្រឡាយមេ ដែលស្រោចស្របដល់ផ្ទៃដីធ្វើស្រែ៩០.០០០ហិកតា​ ក្នុងនោះប្រជាកសិករធ្វើស្រែប្រាំងបាន៣ដងក្នុងមួយឆ្នាំ។

លោកប្រធានមន្ទីរបានបន្តថា មន្ទីរធនធានទឹកខេត្តបានដាក់ចេញនៅចក្ខុវិស័យរបស់ធនធានទឹកគឺសន្តិសុខទឹកទុក៣០% សម្រាប់ទឹកស្អាតក្រុង និង៧០% សម្រាប់ជួយដល់ប្រជាកសិករធ្វើស្រែប្រាំង។​ រីឯទំនប់បង្ហៀរទឹកក្បាលហុងនៅក្នុងស្ទឹងពោធិ៍សាត់ ក្រុងពោធិ៍សាត់ ដែលមានក្រុមហ៊ុនជប៉ុនគ្រោងធ្វើទំនប់បង្ហៀរទឹកក្បាលហុងថ្មីកម្ពស់៤.៥ម៉ែត្រ និងគម្លាតចំងាយពីក្បាលហុងចាស់ពី៣០ម៉ែត្រ ទៅ១០០ម៉ែត្រ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានបង្ហាញនូវក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងមុតមាំថា ប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តពោធិ៍សាត់​ និងអាចផ្តល់ទឹកស្រោចស្រពដល់ប្រជាកសិករបានគ្រប់គ្រាន់។​

ឯកឧត្តមសន្តិបណ្ឌិតបន្តថា បើសិនជាទំនប់ក្បាលហុងធ្វើហើយនោះ​ ខេត្តពោធិ៍សាត់នឹងទទួលបាននូវភ្ញៀវទេសចរណ៍មកលេងកំសាន្តជាច្រើន។ ដើម្បីឱ្យស្របទៅតាមទិសដៅជាយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាអាទិភាពដែលក្រសួងបានដាក់ចេញសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងធ្វើឲ្យវិស័យធនធានទឹក ដើរតួនាទីកាន់តែសំខាន់ថែមទៀត ក្នុងដំណើរការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព​ ៕

អត្ថបទដែលជាប់ទាក់ទង