**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក អញ្ជើញរួមដំណើរចុះបេសកកម្មជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស មន្រ្តីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានអញ្ជើញចូលរួមដំណើរបេសកកម្មជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា នៅខេត្តបាត់ដំបង។

សូមជម្រាបថា គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍ បញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៃរដ្ឋសភា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

បន្ទាប់ពីឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្តបាត់ដំបង តាមរយៈរបាយការណ៍សង្ខេបរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអំពីសភាពការណ៍រួមរបស់វិស័យពាក់ព័ន្ធនានា សក្តានុពល វឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងកិច្ចប្រជុំនាសាលាខេត្តបាត់ដំបងរួច គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានអញ្ជើញចុះពិនិត្យមើលទំនប់សេកសក ស្ថិតនៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល និងប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតនៅភូមិទួលអណ្តែត ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាថា ការកសាងអាងទឹកឱ្យបានច្រើនពិតជាមានសារសំខាន់ណាស់ ដោយសារប្រទេសយើងមានរាងជាបាតខ្ទះ បើយើងកសាងអាងទឹកច្រើននៅផ្នែកខាងលើពិតជាមានសក្តានុពលខ្លាំង ដោយយើងមិនបាច់បូមទឹកពីអាងទន្លេសាប។

ឯកឧត្តមសន្តិបណ្ឌិតប្រធានគណៈប្រតិភូបានថ្លែងនូវការកោតសរសើរដល់ការរីកចម្រើនយ៉ាងឆាប់រហ័ស នៅខេត្តបាត់ដំបង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធរហូតសម្រេចបានលទ្ធផលត្រចះត្រចង់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។

គួរបញ្ជាក់ថា ទំនប់ពហុបំណងសេកសក ស្ថិតនៅប៉ែកខាងលើនៃស្ទឹងសង្កែ ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកឱ្យដល់តំបន់អាងទឹកកំពីងពួយ ក្នុងស្រុកបាណន់ និងបញ្ជូនទឹកទៅកាន់ស្រុកគាស់ក្រឡ និងស្រុកមោងឫស្សី តាមរយៈប្រព័ន្ធធារាសាស្រ្តកង្ហត។

ទន្ទឹមនឹងនេះ ក្រសួងធនធានទឹក និងឧតុនិយមក៏មានគម្រោងសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង នៃប្រព័ន្ធធារាសាស្រ្តស្ទឹងក្រញូងដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដែលអាចស្តុកទឹកបានចំនួន ៥០០លានម៉ែត្រត្រីគុណ ធានាដល់ការប្រើប្រាស់លើគ្រប់វិស័យក្នុងតំបន់សំឡូត រតនមណ្ឌល និងប៉ៃលិន និងជួយផ្គត់ផ្គង់ទឹកបន្ថែមដល់ទំនប់អាងទឹកសេកសក តំបន់កង្ហត មោងឬស្សី ព្រែកជីក គាស់ក្រឡ សាលាតាអន ឯកភ្នំ អន្លង់វិល សង្កែ ជាពិសេសបង្កើនបានជាអតិបរិមានូវបរិមាណទឹកដ៏ច្រើនបំផុតឱ្យតំបន់អាងទឹកកំពីងពួយ ៕

អត្ថបទដែលជាប់ទាក់ទង