**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសលើការងារធ្វើផែនការវិនិយោគ និងធនធានទឹក។

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានមានប្រសាសន៍ជម្រាបគណៈប្រតិភូរដ្ឋសភាពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួនដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការដូចជាការងាររៀបចំផែនការវិនិយោគ និងធនធានទឹកនៅក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា នៅលើការងារធ្វើផែនការ ខេត្តពោធិ៍សាត់ បានចុះប្រមូលទិន្នន័យផលិតផលក្នុងស្រុកសរុបGDP ប្រចាំឆ្នាំ ប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញនៅលើទីផ្សារក្នុងក្រុង ស្រុក ភូមិ ឃុំ ជាប្រចាំ និងបានប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រគ្រប់ភូមិ។ ខេត្តក៏បានធ្វើការវិភាគទិន្នន័យ ចងក្រងសៀវភៅឯកសារព័ត៌មាន សៀវភៅព័ត៌មានពិន្ទុតាមវិស័យ និងបានសម្របសម្រួលបច្ចេកទេសស្តីពីការរៀបចំគម្រោងសកម្មភាពអាទិភាពឃុំ សង្កាត់ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ សង្កាត់ ព្រមទាំងបានធ្វើការបញ្ចូលទិន្នន័យគម្រោងសកម្មភាពអាទិភាពឃុំ សង្កាត់ ក្នុងប្រព័ន្ធបច្ចេកវិទ្យាតាមរយៈកម្មវិធីគ្រប់គ្រងគម្រោងថ្នាក់ក្រោមជាតិផងដែរ។ ចំពោះវិស័យវិនិយោគ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រុមហ៊ុនវិនិយោគដែលបានអនុវត្តនៅមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់មានចំនួន ២៥ គម្រោង មានដូចខាងក្រោម៖
១-គម្រោងផ្នែកវាយនភណ្ឌ មានចំនួន៣គម្រោង
២-គម្រោងវិនិយោគវិស័យកសិកម្មមានចំនួន៦គម្រោង
៣-គម្រោងវិនិយោគវិស័យផលិតថាមពលអគ្គិសនីមានចំនួន៥គម្រោង
៤-គម្រោងវិនិយោគវិស័យរ៉ែ(កិនថ្ម)មានចំនួន៤គម្រោង
៥-គម្រោងវិនិយោគវិស័យទេសចរណ៍សេដ្ឋកិច្ចពិសេស មានចំនួន១គម្រោង
៦-គម្រោងវិនិយោគវិស័យផលិតសម្ភារៈអគ្គិសនីមានចំនួន៥គម្រោង
៧-គម្រោងវិនិយោគវិស័យដំឡើងរថយន្ត(FORD) មានចំនួន១គម្រោង។

ក្នុងខេត្តពោធិ៍សាត់មានប្រព័ន្ធធារាសាស្ត្រខ្នាតធំ មធ្យម និងតូច សរុបចំនួន៥១ប្រព័ន្ធ។ ប្រព័ន្ធធារាសាស្ត្រ បាននឹងកំពុងដំណើរការសរុបចំនួន៣៣ប្រព័ន្ធ លើ ៥១ប្រព័ន្ធ ក្នុងនោះមានសំណង់ធំៗកាត់ស្ទឹងចំនួន ៤កន្លែង និងសំណង់សិល្បការ ចំនួន ៩៩៦កន្លែង ដែលមានខ្នាតធំចំនួន ៥កន្លែង ខ្នាតមធ្យមចំនួន ៣៩កន្លែង ខ្នាតតូចចំនួន ៥កន្លែង និងអាងស្តុកទឹកចំនួន ២កន្លែង និងប្រឡាយមេចំនួន ៣៣ខ្សែ ស្មើនឹងប្រវែង ៨៦,០៦៦ម៉ែត្រ និងប្រឡាយរងចំនួន ៩៣ខ្សែ ស្មើនឹងប្រវែង ២៧១,០៥៥ម៉ែត្រ និងប្រឡាយជើងក្អែបចំនួន ១,៥៧៧ខ្សែ ស្មើនឹងប្រវែង ១,៤២១,៩៧៣ម៉ែត្រ និងទំនប់ដីសរុបចំនួន ៦កន្លែង មានប្រវែង ១៥,១៤១ម៉ែត្រ ដែលអាចស្រោចស្រពរដូវវស្សាលើផ្ទៃដីចំនួន ៩៧,៧០១ហិកតា និងរដូវប្រាំង លើផ្ទៃដី ចំនួន ២០,០៤៨ហិកតា និងមានទំនប់ទី៣ និងទំនប់ទី៥ ដែលអាចផ្ទុកទឹកបាន ចំនួន ៥០លានម៉ែត្រគូប ដែលជាអាងស្តុកទឹកសម្រាប់ផ្គត់ផ្គង់ដល់ការស្រោចស្រព និងការប្រើប្រាស់តាមដងស្ទឹងពោធិ៍សាត់ ជាពិសេសសម្រាប់ស្រុកភ្នំក្រវាញ ស្រុកបាកាន ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ ខេត្តក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនដែលត្រូវខិតខំដោះស្រាយជាបន្តទៀតដែរ ដើម្បីរួមចំណែកក្នុងការសម្រេចតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់កិច្ចអភិវឌ្ឍខេត្តឲ្យបានកាន់តែរីកចម្រើនថែមទៀត។

ក្រោយពីបានស្តាប់ការរាយការណ៍របស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យខេត្តពោធិ៍សាត់មានការរីកចម្រើន ដោយបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តបានកាន់តែប្រសើរឡើង ដើម្បីស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាការរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យមើលកន្លែងចិញ្ចឹមត្រីឈ្មោះ ឡេង ប៊ុនលី ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕

អត្ថបទដែលជាប់ទាក់ទង