**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក បន្តរួមដំណើរចុះបេសកកម្មជាមួយប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម មន្រ្តីបច្ចេកទេសក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមដំណើរបេសកកម្មជាមួយប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ដើម្បីសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៃរដ្ឋសភា នៅក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនោះ ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលពីសក្តានុពលប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ស្ថិតនៅភូមិព្រែកមួយ ឃុំសំរោង ស្រុកតាលោសែនជ័យ និងប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ស្ថិតនៅភូមិដំណាក់អំពិល សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានស្វែងយល់ពីការខ្វះខាតទឹក ការប្រើប្រាស់ទឹក និងបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខទឹកក្នុងខេត្តពោធិ៍សាត់ផងដែរ។

សូមជម្រាបថា ប្រព័ន្ធស្រោចស្រពដំណាក់ឈើក្រំ ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រពីក្រុងពោធិ៍សាត់ ទទួលប្រភពទឹកពីតំបន់ជួរភ្នំក្រវាញតាមដងស្ទឹងធំមកពីស្រុកវាលវែង បម្រើឱ្យការស្រោចស្រពក្នុងឃុំចំនួនបួន នៃស្រុកចំនួនពីរ គឺស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ មានសក្តានុពលស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ១៦,១០០ហិកតា និង ស្រូវរដូវប្រាំងចំនួន ៤,៥០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលចំនួន ៩,២៦០គ្រួសារ។ ដោយឡែក ប្រព័ន្ធស្រោចស្រពដំណាក់អំពិល ស្ថិតនៅចម្ងាយ ១៨គម ពីក្រុងពោធិ៍សាត់ ទទួលប្រភពទឹកពីតំបន់ជួរភ្នំក្រវាញតាមដងស្ទឹងពោធិ៍សាត់ និងអាងទឹកនៃ ទំនប់ទី៣ និងទំនប់ទី៥ នៅស្រុកភ្នំក្រវាញ បម្រើឱ្យការស្រោចស្រពក្នុងឃុំចំនួន១១ នៃក្រុង ស្រុក ចំនួន៣ គឺក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកបាកាន មានសក្តានុពលស្រោចស្រពលើផ្ទៃដីស្រូវវស្សាពី ២៧,០០០ហិកតា ទៅ៥០,០០០ហិកតា និងស្រូវប្រាំងពី ៣,៥០០ហិកតា ទៅ១០,០០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលចំនួន ៧,៨៦០គ្រួសារ។

បន្ទាប់ពីបានចុះឈ្វេងយល់ពីសក្តានុពលប្រព័ន្ធធារាសាស្រ្តរបស់ខេត្តពោធិ៍សាត់រួចមក ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំនៅសាលាខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់បន្ថែម តាមរយៈរបាយការណ៍សង្ខេបរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អំពីសភាពការណ៍រួមរបស់វិស័យពាក់ព័ន្ធនានា សក្តានុពល វឌ្ឍនភាព និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៃរដ្ឋសភា។

ឯកឧត្តមសន្តិបណ្ឌិតប្រធានប្រតិភូបានថ្លែងនូវការកោតសរសើរដល់ការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យនៅក្នុងខេត្តពោធិ៍សាត់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធរហូតសម្រេចបានលទ្ធផលត្រចះត្រចង់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង