**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប្រធានរដ្ឋសភាថៃ​ អញ្ជើញចូលរួមរំលែកមរណទុក្ខចំពោះមរណភាព​ ឯកឧត្ដម ឃួន ផល្លារិទ្ធ ប្អូនប្រុសបង្កើតសម្តេចប្រធានរដ្ឋសភា

     

ភ្នំពេញ៖ ក្នុងមនោសញ្ចេតនាគោរពរាប់អានដ៏ជ្រាលជ្រៅ ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានសភានៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៤ បានអញ្ជើញទៅសម្តែងការគួរសម​ និងចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ ជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពប្អូនប្រុសបង្កើតរបស់សម្តេចដល់គេហដ្ឋាន នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចប្រធានរដ្ឋសភា ចំពោះការបាត់បង់របស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមគ្រួសារក៏ដូចជាសង្គមជាតិ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណ​ និងបង្ហាញក្តីរំភើបឥតឧបមា ដែល​ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានផ្ញើសារ និងកូរ៉ោនផ្ការំលែកទុក្ខជូន​ សម្តេច​ និងក្រុមគ្រួសារ។ ជាពិសេសវត្តមានឯកឧត្តម ដែលបានអញ្ជើញមកដល់គេហដ្ឋានសម្តេចផ្ទាល់​នាឱកាសនេះ បានផ្តល់កិត្តិយស​ និងកម្លាំងចិត្ត យ៉ាងខ្លាំងក្លាជូន​ សម្តេច​ និងក្រុមគ្រួសារ នៅក្នុងឱកាសមានទុក្ខដ៏ក្រៀមក្រំនេះ។ ជាមួយគ្នានេះ សម្តេចបានសូមអភ័យទោសជូន ឯកឧត្តមប្រធានរដ្ឋសភា ដែលមិនអាចទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាការងារផ្ទាល់ជាមួយឯកឧត្តម និងគណៈប្រតិភូបានតាមការគ្រោងទុក។

នៅក្នុងឱកាសប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ប្រធានរដ្ឋសភាប្រទេសទាំងពីរ ក៏បានលើកឡើងពីការពង្រឹងពង្រីកចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង​ ជាពិសេសការឈានទៅការរៀបចំកែសម្រួលអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទាំងពីរឡើងវិញ នៅគ្រប់កម្រិត ទាំងកិច្ចសហប្រតិបត្តិការថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព អគ្គលេខាធិការរដ្ឋសភា ឱ្យស្របតាមសភាពការណ៍ ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ​ និងប្រជាជនប្រទេសទាំងពីរ​ ឱ្យកាន់តែមានប្រសិទ្ធភាពឡើង។

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសថៃក្នុងពេលឆាប់ៗនេះ។ សម្តេចបានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថា​ ការពង្រឹងពង្រីកចំណងមិត្តភាពជាមួយរដ្ឋសភាប្រទេសថៃ ជាអាទិភាពសំខាន់មួយរបស់រដ្ឋសភាកម្ពុជា។ សម្តេចបានបញ្ជាក់ពីការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម ដែលថា “មានមិត្តជិតខាងល្អម្នាក់ ប្រសើរជាងមិត្តល្អដប់នាក់ដែលស្ថិតនៅឆ្ងាយ”។

ឯកឧត្តមប្រធានរដ្ឋសភាថៃ បានអបអរសាទរជូន​ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប់ជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជាទទួលបានតំណែងដ៏សំខាន់នេះ។ ឆ្លងកាត់បទពិសោធន៍​ និងពលីកម្មចូលរួមកសាងអភិឌ្ឍន៍សង្គមជាតិតាំងពីដើមមក ឯកឧត្តមមានជំនឿមុតមាំថា សម្តេសរដ្ឋសភានឹងដឹកនាំស្ថាបន័រដ្ឋសភាឱ្យសម្រេចបាននូវលទ្ធផលជាច្រើនទៀតជូនជាតិមាតុភូមិ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា នៅកម្ពុជា។ ជាពិសេសលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តម និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។

លទ្ធផលជំនួបពិភាក្សានោះមិនត្រឹមតែលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យសកម្ម​ និងគ្រប់ជ្រុងជ្រោយឡើងនោះទេ ថែមទាំងបានជំរុញ​ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត នៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ កាន់តែទទួលបានជោគជ័យច្រើនឡើង នៅលើគ្រប់គ្រប់វិស័យ មានទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ជាពិសេសទំនាក់ទំនងប្រជាជន​ និងប្រជាជននៃប្រទេសទាំងពីរ​ ៕

អត្ថបទដែលជាប់ទាក់ទង