**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យការងារជួសជុល ថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្ត ក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសចុះបំពេញបេសកកម្មក្នុងខេត្តភាគពាយ័ព្យ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះត្រួតពិនិត្យការងារគម្រោងជួសជុល និងថែទាំជាប្រចាំ នៃប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមជម្រាបថា នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចូលប្រព័ន្ធនេះក្នុងផែនការថែទាំជាប្រចាំសម្រាប់ឆ្នាំ២០២៤ ដោយអនុវត្តន៍លើការងាររួមមាន៖ ទី១) ប្រឡាយមេបេតុង ១ខ្សែប្រវែង ២០,៧២៦ម៉ែត្រ, ទី២)ប្រឡាយរងសរុបចំនួន ៩ខ្សែដែលមានប្រវែង ៥៣,៤៥២ម៉ែត្រ ក្នុងនោះថែទាំបាន ៨ខ្សែ ប្រវែង ៤៧,៧៧៤ម៉ែត្រ និងទី៣) សំណង់សិល្បការសរុបចំនួន ២១៦កន្លែង រួមមាន៖ ១) សំណង់កាត់ស្ទឹង១កន្លែងមានទ្វារ ៧សន្លឹក, ២) សំណង់ក្បាលហុង ១កន្លែង មានទ្វារ ៤សន្លឹក, ៣) សំណង់ស្ពាន ២០កន្លែង, ៤) សំណង់លូចែកចាយទឹក ១៥១កន្លែង និង៥) សំណង់ស្ទាក់ទឹក ៤៣កន្លែង។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា ប្រព័ន្ធខាងលើនេះចាប់ផ្ដើមសាងសង់ឡើងវិញក្នុងឆ្នាំ២០២០ ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលចិន និងជប៉ុន(JICA) ដោយប្រើប្រភពទឹកពីស្ទឹងពោធិ៍សាត់ ប្រព័ន្ធនេះមានសក្តានុពលបម្រើឱ្យការងារស្រោចស្រពវិស័យកសិកម្ម ហើយក៏ជាប្រឡាយជួយដោះទឹកជំនន់តាមតំបន់មួយចំនួនថែមទៀត។

គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល មានទីតាំងស្ថិតនៅភូមិដំណាក់អំពិល សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងមានចម្ងាយ ១៨គ.ម ពីក្រុងពោធិ៍សាត់។ ប្រព័ន្ធនេះបម្រើដល់ការស្រោចស្រពក្នុងឃុំសង្កាត់ចំនួន១១ នៃក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកបាកាន មានសក្តាពុលស្រោចស្រពលើផ្ទៃដីស្រូវវស្សាពី ២៧,០០០ហិកតា – ៥០,០០០ហិកតា និងស្រូវប្រាំងពី ៣,៥០០ហិកតា – ១០,០០០ហិកតា មានប្រជាពលរដ្ឋទទួលផលចំនួន ៣៩,២៩៩នាក់ និងមានសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ៩សហគមន៍ ក្នុងនោះចំនួន ០៥សហគមន៍បានចុះបញ្ជីជាមួយក្រសួងធនធានទឹក និងឧតុនិយម និងចំនួន ០៤សហគមន៍ទៀតបាននឹងកំពុងបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង