រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ ដំណាក់កាលវិញ្ញាសាសរសេរ
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ ដំណាក់កាលវិញ្ញាសាសរសេរ។
ក្នុងកិច្ចដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ដំណាក់កាលវិញ្ញាសាសរសេរនេះ ក៏មានការអញ្ជើញចូលរួមត្រួតពិនិត្យពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងតំណាងអង្គភាពប្រឆាំងអំពើពុកលួយផងដែរ។
ការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ ដំណាក់កាលវិញ្ញាសាសរសេរនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ មានមុខវិជ្ជា៖ នីតិវិធីរដ្ឋប្បវេណី, នីតិរដ្ឋប្បវេណី, នីតិព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ ៕