**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ**២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា ទទួលចំណូលជាង៦០លានរៀល**គ្រោះរញ្ជួយដី ៣លើកជាប់ៗគ្នា កើតឡើងនៅស្រុកកនភ្លង ខេត្តកនទុម នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី ប្រទេសកម្ពុជា**អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់ប្រជានេសាទ កុំប្រើឧបករណ៍នេសាទខុសច្បាប់**ក្រសួងអប់រំ៖ ការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំរបស់កម្ពុជានៅលេខរៀងទី១២០ ក្នុងគេហទំព័រ World Population Review 2025 មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបានឡើយ

រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញសម្ពោធឆ្លង ខ្លោងទ្វារ រួមជាមួយសមិទ្ធផលនានា ក្នុងវត្តបន្ទាយដី ស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដែលចំណាយថវិកាជាង ៥ម៉ឺនដុល្លារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លង ខ្លោងទ្វារ រួមជាមួយសមិទ្ធផលនានា ក្នុងវត្តបន្ទាយដី ស្ថិតក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយចំណាយថវិកា ក្នុងការស្ថាបនា អស់ប្រមាណជាង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឧបាសិកា ឡាយ ស៊ីណយ ព្រមទាំងបុត្រ រស់នៅរាជធានីភ្នំពេញ ដែលមានដើមកំណើត នៅខេត្តពោធិ៍សាត់ រួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បានចូលរួមកសាងខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តបន្ទាយដី សង្កាត់បន្ទាយដី ហើយត្រូវបានប្រារព្ធពិធីសម្ពោធឆ្លងនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ មានប្រសាសន៍ថា ទាំងនេះគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានា ដែរតែងតែកើតមាន នៅក្នុងវត្តបន្ទាយដី ក៏ដូចបណ្តាវត្តទូទាំងខេត្ត តាមរយៈគុណតម្លៃនៃសុខសន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រទទួលបានភាពរីកចម្រើនគួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា វត្តបន្ទាយដី គឺជាវត្តមានអាយុកាលចាស់វស្សា ហើយក៏ជាវត្តត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យ បំផ្លិតបំផ្លាញ និងរក្សាទុកស្លាកស្នាមឈាម នៅតាមជញ្ជាំងព្រះវិហារ នៅខាងមុខស្រាប់។ ការកសាងនូវសមិទ្ធផលទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ គឺទាមទាជាចាំបាច់ឱ្យមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទគ្រប់ទិសទី។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា វត្តបន្ទាយដី ក៏ដូចជាបណ្តាវត្តផ្សេងៗទៀត នៅតែទាមទារឱ្យមានការចូលរួមពីពុទ្ធបរិស័ទ ក្នុងការកសាងបន្តទៀត ដែលជាតម្រូវការចាំបាច់របស់ព្រះសង្ឃ គង់នៅរៀនសូត្រ និងជាទីកន្លែងសម្រាប់ធ្វើបុណ្យទានរបស់ពុទ្ធបរិស័ទ។ ពិតណាស់ថា ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសព្វ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានគោលការជាក់លាក់ និងច្បាស់លាស់ដោយបានដាក់ចេញឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច បង្កើនការងារ ធានាសមធម៌ ប្រសិទ្ធិភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងបានកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។

ពាក់ព័ន្ធទៅនឹងយុទ្ធស្ត្រនេះទាមទារឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យបានគ្រប់អាណត្តិ និងជួយជម្រុញកូនចៅរៀនសូត្រ មានចំណេះដឹង ជំនាញ វិជ្ជាជីវៈពិតប្រាកដ ក្នុងមួយជីវិត។ ជាមួយគ្នានោះ ឆាប់ៗខាងមុខនេះ ខេត្តពោធិ៍សាត់នឹងទទួលបានសមិទ្ធផលថ្មីៗជាច្រើន ជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា និងជាការឆ្លើយតបទៅនឹងការគាំទ្រគោលយោបាយ ដែលទទួលបានលទ្ធផលឈ្នះដាច់ពេញផ្ទៃប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានប្រគេនបច្ច័យកសាង ជូនព្រះសង្ឃ ចំនួន៤លានរៀល និងបានចែកជូនវត្ថុកំដរដៃ រួមនឹងថវិកាមួយចំនួនដល់លោកតា លោកយា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ដែលបានចូលរួមប្រមាណជាង១ពាន់នាក់ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង