**នគរបាលឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធធានាគារ៥នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ**បាត់វត្តមានជិតពីរទសវត្សរ៍ដោយគ្មានដាន ត្រីប៉ាសាណាក ឬរហស្សនាម «ខ្មោចទន្លេមេគង្គ» ត្រូវបានគេប្រទះឃើញម្តងទៀតនៅកម្ពុជា**ផ្ទះ២ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនប្រជានុរាស្ត្ររស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំក្សាន្ត**អភិបាលរងរាជធានី-ខេត្ត ៤០រូប បានយល់ច្បាស់អំពី កត្តាទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក របស់កម្ពុជា**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគដល់កងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ**គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តប៉ៃលិន**អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺជុំវិញករណីមន្ត្រីកងរាជអាវុធហត្ថម្នាក់ បង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព តាមរយៈការចាប់បោចសក់អ្នកបើកបរម្នាក់**ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើប្រតិបត្តិករទូរគមនាគមន៍ ចូលរួមបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍ និងគ្រឿងញៀន**PPIU ចុះអនុស្សរណៈជាមួយវិស័យឯកជន ជួយផ្ដល់អាហាររូបករណ៍ ការសិក្សាជំនាញខ្លីៗ និងផ្ដល់ការងារជូននិស្សិតកម្ពុជា**រដ្ឋមន្ត្រីមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា តែងតាំង ឧត្តមសេនីយ៍ទោ សែម រតនា ជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព**រដ្ឋសភាកម្ពុជា ប្រកាសលទ្ធផលនៃការចូលរួមរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ**FBI បើកការស៉ើបរកមូលហេតុបែកធ្លាយឯកសារសម្ងាត់ ដែលបញ្ជាក់ពីផែនការវាយប្រហាររបស់អ៉ីស្រាអែល លើអ៉ីរ៉ង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ**ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៖ សន្ដិភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា**អូស្ត្រាលី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យរៀបចំដែនដី និងកៀងគរអ្នកវិនិយោគមកកម្ពុជា**ឯកឧត្តម យិត បុណ្ណា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើពង្រាងបទដ្ឋានបច្ចេកទេសតាមផ្នែកនីមួយៗសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់**អ្នកជំនាញបញ្ជាក់ថា BRICS ផ្តល់មូលនិធិជំនួស ជម្រើសការទូតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍**មន្ត្រីរុស្ស៊ី៖ ទំនាក់ទំនង​រុស្ស៊ី​និង​ចិន​កម្រិត​ខ្ពស់​បើក​ឱកាស​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ថ្នាក់ក្រោម​ជាតិ​**ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់សញ្ញា​ពី​ចម្ងាយ​ថ្មី

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ កោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចខិតខំបំពេញភារកិច្ចរបស់នាយ ពលទាហាន របស់វរសេនាតូចថ្មើរជើងលេខ៥១៤

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២៤ របស់វរសេនាតូចថ្មើរជើងលេខ៥១៤។

ក្នុងឱកាសបូកសរុប ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានធ្វើការកោតសរសើរដល់កម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូនជាពិសេសគឺការទប់ស្កាត់ពលករដែលឆ្លងដែនខុសច្បាប់ តាមបណ្ដាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ មិនតែប៉ុណ្ណោះវរសេនាតូចបានចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ អង្គភាពនៅតែបន្តអនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ហើយប្រមូលផលបន្លែគ្រប់ប្រភេទនិងសាច់ ដើម្បីផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃ តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ។

ឧត្តមសេនីយ៍ត្រី ក៏បានធ្វើការផ្តាំផ្ញើកងទ័ពក្នុង វរសេនាតូចថ្មើរជើងលេខ៥១៤ ឱ្យបង្កើនការផ្សព្វផ្សាយ និងបេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” សូមឱ្យគ្រប់អង្គភាពគ្រប់គ្រងកម្លាំងឱ្យបានល្អ ដើម្បីដោះស្រាយបញ្ហាក្នុងយថាហេតុណាមួយកើតឡើង។

ឧត្តមសេនីយ៍ត្រី ក៏បានអញ្ជើញជូន ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោយរបស់ក្រសួងការពារជាតិ ជូនដល់បណ្តាកងឯកភាព៕

អត្ថបទដែលជាប់ទាក់ទង