**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងការកោតសរសើរដល់គណៈកម្មការរៀបចំសន្និបាតសុខាភិបាលលើកទី៤៣ ដែលបានរៀបចំនាថ្ងៃទី១៨ និង១៩ មីនាកន្លងមក ដោយរក្សានូវបទពិសោធន៍ល្អៗ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងទទួលបានធាតុចូលសំខាន់ៗជាច្រើន ទាំងការកែលម្អនូវចំណុចខ្វះខាតទាំងឡាយ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រេចឱ្យបានលទ្ធផលតាមផែនការការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ តាមរយៈការអនុវត្តគោលនយោបាយនានាឱ្យទទួលបានជោគជ័យ ដោយព្យាយាមរកដំណោះស្រាយឱ្យបានល្អប្រសើរស្របទៅនឹងលទ្ធភាពហិរញ្ញប្បទានស្ថាប័ន ជាមួយនឹងការបង្កើនប្រសិទ្ធភាពការងារជាបន្តបន្ទាប់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងនាយកដ្ឋានជំនាញដែលចេញវិញ្ញាបនបត្របញ្ជាក់គុណភាពអ្វីមួយ ឧទាហរណ៍អំពីចំណីអាហារជាដើម និងផ្សេងៗ ត្រូវទៅពិនិត្យឱ្យបានជាក់លាក់មុននឹងចេញវិញ្ញាបនបត្រជូន និងយកចិត្តទុកដាក់ចំពោះកិច្ចការងារដែលខ្លួនត្រូវធ្វើ និងត្រូវធ្វើយ៉ាងណាសម្រេចការងារដែលខ្លួនទទួលបន្ទុកឱ្យខានតែបាន ដោយស្វះស្វែងរកគ្រប់មធ្យោបាយដែលល្អប្រសើរបំផុត។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរលឹក និងបញ្ជាក់ជូនលំអិតបន្ថែមទៀតអំពីទស្សនៈទានវិស័យសុខាភិបាលដែលកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងបន្តធ្វើសំរាប់រយះពេលរហូត២៥ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រឹត។ ឯកឧត្តមសាស្រ្តាចារ្យ បានជូនពរ និងថ្លែងអំណរគុណ កោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាប់ជាប្រចាំ។

សូមបញ្ជាក់ផងដែរកិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ (Hybrid) ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការ នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ៕

អត្ថបទដែលជាប់ទាក់ទង