**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ហេង ធូ៖ ក្នុងនាមជាអ្នកចុះជួយមូលដ្ឋាន ថ្នាក់ដឹកនាំភូមិ ត្រូវបន្តចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិរបស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រាជរដ្ឋាភិបាល សម្រេចបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E)**ឯកឧត្តម អ៊ួង ចន្ធី ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម សួស ប្រាថ្នា ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

និយ័តករមូលបត្រកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធ នឹងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក ជូនដល់សាធារណជន និងវិនិយោគិនទាំងអស់

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជម្រាបជូនដំណឹងដល់សាធារណជន និងវិនិយោគិនទាំងអស់ របស់ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) មេត្តាជ្រាបថា៖ កន្លងមក ន.ម.ក. ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានលេខ០១០/២៤ ន.ម.ក./ស.ប.ព. ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ។

ន.ម.ក. សូមធ្វើការបញ្ជាក់ជាថ្មីថា ចំណាត់ការជា ច្រើនមកហើយលើករណីនេះ គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូប ទៅតាមនីតិវិធីកិច្ចគាំពារវិនិយោគិនជាធរមាន។

ន.ម.ក. បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យ ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ចាត់វិធានការកែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិន ស្របច្បាប់ និងចាត់ចែងទ្រព្យដែលកាត់កងបានឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ច្បាស់លាស់ ក្នុងគោលដៅ អភិវឌ្ឍន៍ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន។

តាមរយៈកិច្ចការ ទាំងអស់ដែលតម្រូវ និងណែនាំឱ្យក្រុមហ៊ុន ជាពិសេសគណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិ ឱ្យអនុវត្តជាបន្ទាន់ គឺសំដៅការពារផលប្រយោជន៍របស់វិនិយោគិន ដែលមកទល់ថ្ងៃនេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានប្រមូល មកវិញប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ដែល ន.ម.ក. បាន និងកំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបាន ត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។

សូមជម្រាបបញ្ជាក់ជូនជាថ្មី ផងដែរថា ន.ម.ក. បានធ្វើការងារតាមនីតិវិធី និងបែបបទនៃច្បាប់ ក៏ដូចជាបច្ចេកទេសជានិយ័តករ ដើម្បីគោលដៅ ការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ អនុលោមតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមានក្នុងវិស័យ មូលបត្រ។

ន.ម.ក. នឹងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិជាបន្ត និងឃ្លាំ មើលជាប្រចាំ ព្រមទាំងបានពិនិត្យជាស្រេចនូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិនៃវិស័យមូលបត្រ ដើម្បីការពារ ឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ទាំងអស់ ទោះបីក្នុងស្ថានភាពដែលក្រុមហ៊ុន កំពុងជួបការលំបាក។

ក្នុងករណីវិនិយោគិនណាមានចម្ងល់ពាក់ព័ន្ធនឹងករណីខាងលើរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ អាច ទំនាក់ទំនងមកកាន់ ន.ម.ក. ដោយផ្ទាល់ នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា ដែលស្ថិតនៅអគារអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ ឬតាមទូរសព្ទលេខ ០២៣ ៨៨៥ ៦១១/០៩៨ ៣០៨ ៣៣៣ ៕

អត្ថបទដែលជាប់ទាក់ទង