**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ**ឯកឧត្ដម ប្រាក់ សំអឿន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី**ឧត្ដមសេនីយ៍​ទោ​ ខាន់​ លីណា​ ត្រូវបានបន្ថយ​ឋានន្តរស័ក្ដិ​ មកនៅ​ត្រឹម​ពលបាលត្រី

នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ស្វាគមន៍ចំពោះជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដែលនឹងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងការស្វាគមន៍ចំពោះការចាប់ផ្តើមបើកការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ សម្រាប់ទិសដៅទៅមករវាងភ្នំពេញ-វៀងច័ន្ទ ដែលបានចាប់ផ្តើម កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។

​ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចាប់ផ្តើមនូវជើងហោះហើរនេះ នឹងចូលរួមចំណែកថែមទៀតដល់កំណើនភ្ញៀវទេសចរ ពាណិជ្ជកម្ម និងវិស័យសំខាន់ៗផ្សេងទៀតរបស់ប្រទេសទាំងពីរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្ថែមទៀតថា យើងក៏បានពិភាក្សាអំពីគម្រោងលម្អិត និងគំនិតផ្តួចផ្តើមផ្សេងៗទៀត ដើម្បីតភ្ជាប់ប្រជាជន និងប្រជាជនផងដែរ។

​សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចាប់ផ្តើមតភ្ជាប់ជើងហោះហើរឡើងវិញរវាងរាជធានីភ្នំពេញ-ទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤​ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ទៅមករវាងភ្នំពេញ-វៀងចន្ទន៍ ដោយជើងដំបូង​ កម្ពុជាបានស្វាគមន៍អ្នកដំណើរជាង១០០នាក់ពីឡាវ ចំណែកអ្នកដំណើរពីភ្នំពេញទៅវៀងចន្ទន៍ មានចំនួន៨៦នាក់។

សម្រាប់ការតភ្ជាប់ហោះហើរឡើងវិញនេះ នឹងធ្វើការហោះហើរក្នុងមួយសប្តាហ៍ចំនួន៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ធ្លាប់បានធ្វើការហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទ-ភ្នំពេញ-វៀងចន្ទ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០។ តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Codeshare agreement)។

​យោងតាមរបាយការណ៍ កាលពីឆ្នាំ២០២៣កន្លងទៅនេះ ភ្ញៀវទេសចរឡាវ ដែលបានមកលេងកម្ពុជាមានចំនួនសរុបជាង ៣៧ម៉ឺននាក់ កើនឡើងរហូតដល់ទៅ៣០% ដែលធ្វើឱ្យឡាវគឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកកម្សាន្តនៅក្នុងប្រទេសកម្ពុជាច្រើនជាងគេ ៕

អត្ថបទដែលជាប់ទាក់ទង