**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ៖ មានកត្តាធំៗចំនួន ៦ចំណុច ដែលនាំឲ្យប្រជាពលរដ្ឋចេះសាមគ្គីគ្នា

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ប្រជាពលរដ្ឋនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ជាពិសេសពលរដ្ឋក្នុងខេត្តកំពង់ធំ បើមានសាមគ្គីភាព ជាមហាគ្រួសារតែមួយ នឹងផ្ដល់នូវភាពជោគជ័យ ដែលធ្វើឲ្យសង្គមជាតិ ជាពិសេសខេត្តកំពង់ធំផ្ទាល់ មានការរីកចម្រើនជឿនលឿន ប្រកបដោយវឌ្ឍនភាព លើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់។

ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសសី ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា បើនិយាយអំពីពាក្យសាមគ្គីភាព ចាប់តាំងពីការធ្លាក់ចុះនៃចក្រភពអង្គរមក យើងតែងឮមិនថាអ្នកនយោបាយ ព្រះសង្ឃ ឬមហាជនគ្រប់មជ្ឈដ្ឋាន តែងតែស្រែកអំពាវនាវសូមឲ្យប្រជាជាតិខ្មែរ ត្រូវរួបរួមសាមគ្គីគ្នា ជាមហាគ្រួសារខ្មែរតែមួយទ្បើងវិញ ខ្មែរនឹងខ្លាំងដូចសម័យចក្រភពអង្គរម្តងទៀត ប៉ុន្ដែហាក់ពុំបានពន្យល់ទេថា តើដើម្បីឲ្យជាតិមានសាមគ្គីភាពគ្នា ត្រូវផ្ដើមចេញពីកត្ដាអ្វីខ្លះនោះទេ។

ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា ស្ថិតក្នុងន័យនេះ ដើម្បីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ ចេះសាមគ្គីគ្នាត្រូវផ្ដើមចេញពីកត្ដាធំៗ ៦យ៉ាងគឺ៖ ១.ផ្ដើមពីដំបូង គឺការរាប់អានគ្នា, ២.កាលណាយើងចេះរាប់អានគ្នា នាំឲ្យកើតសេចក្ដីស្រទ្បាញ់ទុកចិត្ដដល់គ្នា, ៣.កាលណាមានការស្រទ្បាញ់ទុកចិត្ដដល់គ្នា នាំឲ្យមានសេចក្ដីស្រទ្បាញ់ដឹងសុខទុក្ខធុរៈគ្នា, ៤.កាលណាដឹងនូវសុខទុក្ខធុរៈគ្នា នាំឲ្យចេះជួយសង្រ្គោះយកអាសាគ្នា, ៥៖ កាលណាចេះជួយសង្រ្គោះយកអសាគ្នា នាំឲ្យចេះចែករំលែកដល់គ្នា និងចុងក្រោយ, ៦.ការចែករំលែកដល់គ្នានេះហើយ គឺនាំឲ្យមានសាមគ្គីភាពជាតិនេះឯង។

ឯកឧត្ដមអភិបាលខេត្ត គូសបញ្ជាក់ថា សាមគ្គីភាពជាតិក្នុងន័យនេះ សម្តៅដល់ការរួបរួមទាំងឡាយណា ដែលនាំមកនូវសេចក្ដីសម្រេចផល ការស្រុះស្រួល ឯកភាពគ្នា ឬការចេះរួបរួមកម្លាំងគ្នា ទាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី នាំឲ្យមានភាពរីកចម្រើនជឿនលឿន ជោគជ័យ ក្នុងសុខសន្តិភាព។ ជាកម្លាំងដ៏រឹងមាំសម្រាប់ប្រយុទ្ធតទល់នឹងសត្រូវគ្រប់ឧបសគ្គ គ្រប់ស្ថានការណ៍ ដែលប្រៀបដូចនឹងចង្កឹះមួយបាច់ សាមគ្គីជាកម្លាំង គ្មានខ្មាំងសត្រូវណាមួយហ៊ានមកបៀតបៀនឡើយ។ សាមគ្គី ជាកម្លាំងជំរុញដ៏សំខាន់ និងរឹងមាំក្នុងការបំពេញកិច្ចការ និងដោះស្រាយរាល់បញ្ហាតូចធំ ដែលជាចំណងនៃការសហការរួបរួម ដែលកើតមានរវាងមនុស្សចាប់ពីពីរនាក់ឬច្រើននាក់ឡើងទៅ ជាគ្រួសារ ចងជាក្រុម ជាសហគមន៍ សង្គមជាតិ និងប្រជាជាតិទាំងមូល។ នាំមកនូវសេចក្ដីស្រឡាញ់រាប់អាន ភាពស្និទ្ធស្នាល ការជឿទុកចិត្ត ការគោរពសិទ្ធិ ការចេះចែករំលែក ការយោគយល់អធ្យាស្រ័យ គោរពឲ្យតម្លៃគ្នា ក្នុងភាពជាមនុស្សដូចគ្នា។

សរុបមកឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សង្កត់ធ្ងន់ថា ក្នុងតថភាពសង្គម កម្លាំងសាមគ្គី ធ្វើឲ្យមានសេចក្ដីសុខ សុភមង្គល ដើម្បីរក្សាវង្សត្រកូលឲ្យមានសេចក្ដីថ្លៃថ្នូរ។ ដោយហេតុថា សាមគ្គី ជាកត្ដាកំណត់ដើម្បីឲ្យយើង ស្គាល់និងចេះរួមសុខទុក្ខជាមួយគ្នា ចេះជួយយកអាសាគ្នា និងរួមរស់ជាមួយគ្នា បង្កើតភាតរភាពជាបងប្អូន កាន់តែស្អិតល្មួត និងរឹងមាំទ្វេឡើង។
ក្នុងឆាកជីវិតនៃការរស់នៅពោរពេញដោយភាពថ្លៃថ្នូរ មានកិត្តិយស សុភមង្គល សីលធម៌ គុណធម៌ សុជីវធម៌ ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍ នៅគ្រប់កាលៈទេសៈ។ តួយ៉ាងដូចជារឿង រៃនិងស្រមោច បានឆ្លុះបញ្ខាំងអំពីកម្លាំងសាមគ្គីភាពរបស់ក្រុមស្រមោច គឺតែងតែបានផ្ដល់នូវគំរូដែលជាផលប្រយោជន៍ដល់មនុស្ស ចេះសាមគ្គីគ្នានាំដល់ភាពជោគជ័យលើគ្រប់កិច្ចការទាំងតូចទាំងធំ៕ 

អត្ថបទដែលជាប់ទាក់ទង