សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ បណ្ឌិត ដេវ៉ាន ចាង (Dae-whan Chang) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមាន៧មករា រាជធានីភ្នំពេញ។