មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញប្រគល់សម្ភារៈសង្រ្គោះ ដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧០៥
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់សម្ភារៈសង្រ្គោះដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧០៥ ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដើម្បីជួយសម្រួលដល់ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ងាយស្រួលក្នុងការបំពេញភារកិច្ច ជូនដល់អង្គភាព ក៏ដូចជាប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗផងដែរ។
ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ដើម្បីបន្តកិច្ចការងារ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងទទួលបានជោគជ័យរាល់ភារកិច្ច និងសូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ៕