**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

អ្នកវិនិយោគខ្នាតយក្សរបស់កូរ៉េខាងត្បូងជាច្រើន នាំគ្នាស្វះស្វែងរកការវិនិយោគនៅកម្ពុជាសារជាថ្មី បន្ទាប់ពីដកទំនុកចិត្តអស់ជាច្រើនឆ្នាំ

ភ្នំពេញ៖ បន្ទាប់ពីដកទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនោះ នៅ​ពេលនេះអ្នកវិនិយោគខ្នាតយក្សរបស់កូរ៉េខាងត្បូងជាង៣០ក្រុមហ៊ុន បាននឹងកំពុងទស្សនកិច្ច​នៅកម្ពុជា ដើម្បីស្វះស្វែងរកឱកាសវិនិយោគ។

អ្នកវិនិយោគកម្រិតពិភពលោករបស់កូរ៉េខាងត្បូង ដែលកំពុងទស្សនកិច្ចនៅកម្ពុជា ស្វះស្វែងរកឱកាស​វិនិយោគ​នេះ មានដូចជា៖ ក្រុមហ៊ុន Maekyung Media Group, ក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Hyundai Motor, ក្រុម​ហ៊ុន LG Electronics, ក្រុមហ៊ុន CJ Group, ក្រុមហ៊ុន LX International, ក្រុមហ៊ុន Daejoo KC Group, សម្ព័ន្ធសហគ្រាសធុនតូច​និង​មធ្យម KBIZ, ក្រុមហ៊ុន Booyoung Group, ក្រុមហ៊ុន Hanshin Engineering & Construction, ក្រុម​ហ៊ុន KORINDO Group, ក្រុមហ៊ុន Kolao Group និងសហព័ន្ធពិភពលោក​នៃសមាគមពាណិជ្ជកម្ម​កូរ៉េនៅក្រៅប្រទេសជាដើម។

ដើម្បីទទួលបានព័ត៌មាននានាពាក់ព័ន្ធការវិនិយោគនៅកម្ពុជា អ្នកវិនិយោគរបស់កូរ៉េខាងត្បូង ននឹងចូលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធរបស់កម្ពុជាច្រើនផ្សេងទៀត។

នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះ អ្នកវិនិយោគរបស់កូរ៉េខាងត្បូងដែលកំពុងសម្លឹងរក​ឱកាស​​វិនិយោគនៅកម្ពុជានេះ ក៏បានចូលជួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលព័ត៌មាននានាពាក់ព័ន្ធគោលនយោបាយស្តីពីការវិនិយោគ​របស់កម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយជាខ្លាំង ហើយបានចាត់ទុកដំណើរទស្ស​ន​កិច្ចស្វែងយល់ពីការវិនិយោគរបស់អ្នកវិនិយោគកូរ៉េខាងត្បូងនៅកម្ពុជានាពេលនេះ ជាការវិវឌ្ឍន៍ និងបោះ​ជំហាន​​ថ្មីមួយ​សម្រាប់ស្ថានភាពនៃការវិនិយោគនៅកម្ពុជាក្នុងទស្សនៈរបស់អ្នកវិនិយោគកូរ៉េខាងត្បូង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាលើកទី១ហើយ ក្នុងរយៈពេលដ៏យូរលង់ណាស់ ដែលយើងទទួលអ្នកវិនិយោគមកពីកូរ៉េក្នុងចំនួនដ៏ច្រើនកុះករ ហើយសុទ្ធតែជាក្រុមហ៊ុនធំៗ។ យើងបាត់គាត់យូរហើយរាប់សិបឆ្នាំ។

ក្នុងជំនួបជាមួយអ្នកវិនិយោគកូរ៉េខាងត្បូង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រឹងប្រែងបញ្ចុះ​បញ្ចូលអ្នកវិនិយោគទាំងនោះឱ្យសម្លឹងមើលពីសក្តានុពល និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញមូលហេតុចម្បងមួយចំនួន ដែល​អ្នកវិនិយោគបរទេសគួរ​វិនិ​យោគ​​នៅកម្ពុជា មានដូចជាកម្ពុជា ជាប្រទេសមានសុខសន្តិភាព និងស្ថេរភាព កម្ពុជា​មានកម្លាំងពល​កម្មវ័យ​ក្មេង មានគោលនយោបាយគាំពារអ្នកវិនិយោគប្រកបដោយភាពបត់បែន និងមានការគាំទ្រ ការ​អនុ​គ្រោះ​ខ្ពស់ពីរាជ​រដ្ឋាភិបាល អ្នកវិនិយោគបរទេសអាចដាក់ទុនវិនិយោគនៅកម្ពុជា១០០ភាគរយ ការ​ប្រតិ​បត្តិការសាច់ប្រាក់មិនមាន​កំណត់រូបិយប័ណ្ណ និងមានទីផ្សារទូលំទូលាយ តាមរយៈយន្តការ​អាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋ​កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងតាមរយៈកិច្ចព្រមព្រៀង​ពា​ណិជ្ជ​កម្មសេរីទ្វេភាគី រវាងកម្ពុជា ជាមួយចិន ជាមួយកូរ៉េខាងត្បូងជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រួល​ដល់​ប្រព័ន្ធដឹងជញ្ជូន រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, គម្រោងពង្រីកកំពង់​ផែទឹកជ្រៅ​ខេត្ត​ព្រះ​សី​ហនុ, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត ក៏ដូច​ជា​គម្រោងលើកកម្ពស់ផ្លូវដែកជាដើម។ ជាពិសេសគម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោង​ដឹក​ជញ្ជូន​ផ្លូវទឹកដ៏សំខាន់តភ្ជាប់រវាងបណ្តាញទន្លេ ទៅកាន់ដែនសមុទ្ររបស់កម្ពុជាជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលជាសេនាធិការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចការវិនិយោគ បាន​បង្ហាញជំនឿចិត្តថា ក្រោយដំណើរទស្សនកិច្ចនេះទៅអ្នកវិនិយោគរបស់កូរ៉េខាងត្បូង ដែលសុទ្ធសឹងជា​ក្រុម​ហ៊ុនធំៗនេះ នឹងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងកៀរគរ​អ្នកវិនិយោគថ្មីៗបន្ថែមទៀត ចូលមកវិនិយោគនៅកម្ពុជា។ ជាពិសេសចង់ប្រែក្លាយឧស្សាហកម្ម​ទៅជា​ឧស្សា​ហកម្មកម្រិតខ្ពស់ ឧស្សាហកម្មផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីលើកកម្ពស់ប្រាក់ឈ្នួល​ជូន​ប្រជា​ពល​រដ្ឋកាន់តែខ្ពស់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញបំណងចង់ឃើញអ្នកវិនិយោគធំៗរបស់កូរ៉េខាងត្បូង ដាក់​ទុន​វិនិយោគលើផ្នែកអេឡិចត្រូនិក និងយានយន្តជាដើម ដើម្បីទទួលបានផលកម្រៃពីការវិនិយោគកាន់តែ​ខ្ពស់ជួយឱ្យកម្ពុជាឈានទៅសម្រេចផែនការសេដ្ឋកិច្ចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ដើមឆ្នាំ២០២៤នេះ គម្រោងវិនិយោគរបស់កូរ៉េខាងត្បូងនៅកម្ពុជា មានចំនួន២២៨គម្រោង ជាមួយទុនវិនិយោគជាង ៥ពាន់លានដុល្លារអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង