ក្រសួងពាណិជ្ជកម្ម ប្រកាសលើកកម្ពស់សហគ្រិនកម្ពុជា ដែលមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម
ភ្នំពេញ៖ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បញ្ចកោណទី៣ មុំទី៤ ចំណុចទី៤ ស្តីពីការ ពង្រឹងការការពារកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ការច្នៃប្រឌិតនិងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម កំពុងអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ផ្តោតលើ «កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិន កម្ពុជាដែលមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម» ដែលគម្រោងនេះចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
គោលបំណងការអនុវត្តគម្រោងនេះ គឺដើម្បីពង្រឹង និងលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាព តាមរយៈការអប់រំ កម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម និងចូលរួមចំណែកក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្នរបស់កម្ពុជា ៕