**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យនៅតាមសហគ្រាស គ្រឹះស្ថាន

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ អគ្គិសនី ការងារដែលមានហានិភ័យ និងការងារផ្សារ ដល់តំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ដែលធ្វើឡើងនៅទីស្តីការក្រសួង ដោយមានអ្នកចូលរួមសរុបប្រមាណជិត ២០០នាក់។

ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ចំពោះសហគ្រាស គ្រឹះស្ថាន ជាពិសេសសម្រាប់ក្រុមការងារសុវត្ថិភាព និងសុខភាពប្រចាំសហគ្រាស គ្រឹះស្ថាន និងអ្នកពាក់ព័ន្ធដែលអនុវត្តការងារផ្ទាល់ និងចូលរួមត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាពការងារនៅកន្លែងធ្វើការ។

ឯកឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ក្រុមការងារសុវត្ថិភាព និងសុវត្ថិភាពការងារ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយន្តការចុងក្រោយនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅថ្នាក់សហគ្រាស គ្រឹះស្ថាន និងចូលរួមលើកកម្ពស់ការតាមដាន ត្រួតពិនិត្យ និងបង្ការករណីគ្រោះអគ្គិភ័យនៅកន្លែងធ្វើការ ឱ្យកាន់តែប្រសើរឡើង។ ជាការពិតណាស់ ដើម្បីសម្រេចបាននូវការកសាងវប្បធម៌នៃការបង្ការសុវត្ថិភាព និងសុខភាពការងារ និងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ វាជាទស្សនៈវិស័យដ៏វែងឆ្ងាយ ដែលទាមទារការចូលរួមយ៉ាងសកម្ម និងការបេ្តជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់ រួមមានរាជរដ្ឋាភិបាល អង្គការ និយោជក អង្គការកម្មករនិយោជិត អ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និងសុខភាពការងារទៅជាវប្បធម៌នៅកន្លែងធ្វើការ និងការរស់នៅប្រចាំថ្ងៃ។

លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បញ្ជាក់ថា ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់អគ្គិភ័យកើតឡើងនៅកន្លែងធ្វើការ និយោជក គួរតែ៖

-អនុវត្តការវាយតម្លៃហានិភ័យអគ្គិភ័យ ដោយពិចារណាលើមូលហេតុចំបងៗដែលជាធាតុផ្សំនាំឱ្យមានអគ្គិភ័យកើតឡើង
–  ត្រួតពិនិត្យប្រភពដែលនាំឱ្យមានចំហេះកើតឡើង និងរក្សាទុកសារធាតុងាយឆាប់ឆេះឱ្យដាច់ដោយឡែកពីគ្នា
–  ជៀសវាងការកើតមានអគ្គិភ័យជាយថាហេតុ ត្រូវប្រាកដថា រាល់បរិក្ខា និងឧបករណ៍បង្ការ និងពន្លត់នៅដំណើរការ និងត្រួតពិនិត្យជាប្រចាំ
–  ធានាបាននូវការថែរក្សាអនាម័យឱ្យបានល្អគ្រប់ពេលវេលា (ឧ. ជៀសវាងការប្រមូលផ្តុំសំរាមដែលអាចឆេះបាន)
–  រៀបចំប្រព័ន្ធកំណត់អត្តសញ្ញាណ និងជូនដំណឹងអគ្គិភ័យ ក្នុងករណីមានអគ្គិភ័យកើតឡើង និងត្រួតពិនិត្យជាប្រចាំ (ឧ. ការដំឡើងសំឡេងរោទិ៍ផ្សែង និងសំឡេងរោទិ៍ភ្លើង ឬកណ្តឹង)
–  មានឧបករណ៍ពន្លត់អគ្គិភ័យត្រឹមត្រូវសម្រាប់ពន្លត់ភ្លើងឱ្យបានទាន់ពេលវេលា
–  រៀបចំគំនូសប្លង់ជម្លៀសខ្លួនដែលបង្ហាញអំពីសញ្ញាបង្ហាញផ្លូវ និងច្រកគ្រាអាសន្នឱ្យបានច្បាស់លាស់ មិនមានឧបសគ្គ និងចាក់សោរនៅម៉ោងធ្វើការ
–  រៀបចំការបណ្តុះបណ្តាលអំពីនីតិវិធីជម្លៀសខ្លួន និងហ្វឹកហាត់ពន្លត់អគ្គិភ័យដល់កម្មករ និយោជិតឱ្យបានទៀងទាត់
–  ពិនិត្យ និងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហានិភ័យរបស់ឱ្យបានទៀងទាត់៕

អត្ថបទដែលជាប់ទាក់ទង