**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំ ទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាការពិតកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកថាជាបេសកកម្មដែលមានតម្លៃជាសាកល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្លងកាត់ប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ចាប់ពីអាណត្តិទី៦ ដល់រយៈពេល៧ខែ ដើមអាណត្តិទី៧នេះ សមត្ថកិច្ចកម្ពុជា បានរកឃើញថាភាគច្រើននៃឧក្រិដ្ឋកម្មដូចបានបញ្ជាក់មកនេះ បង្កឡើងដោយមេក្លោងជាជនបរទេស និងមានគោលដៅធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ជនបរទេសនៅឯក្រៅប្រទេស។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប្រមាណ៦ខែ ដើមនីតិកាលទី៧នេះ អាជ្ញាធរកម្ពុជាបានទទួលពាក់បណ្ដឹងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សប្ដឹងដោយជនបរទេសប្រមាណ ១ ០០០ករណី ប៉ុន្តែបទល្មើសជាក់ស្តែងមានប្រមាណតែជាង ១៥០ករណីប៉ុណ្ណោះ ខណៈករណីផ្សេងទៀត គឺជាការក្លែងបន្លំធ្វើជាជនរងគ្រោះ ដើម្បីបិទបាំងភាពខុសច្បាប់របស់ខ្លួន ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវក្នុងបទល្មើសអន្តោប្រវេសន៍ និងបទល្មើសឧក្រិដ្ឋ ដែលប៉ុនប៉ងប្រព្រឹត្តនៅ កម្ពុជា ឬការលាក់ខ្លួនធ្វើការងារដោយមិនមានការអនុញ្ញាតជាដើម។

ដោយឡែកសម្រាប់ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ដូចជាអំពើឆបោក និងការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបង្កើតបណ្ដាញលេងល្បែងអនឡាញខុសច្បាប់ ក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដែរ។ ជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការនៅខេត្តព្រះសីហនុក្នុងអំឡុងដើមខែមីនាមកនេះ អាជ្ញាធរកម្ពុជាបានស្រាវជ្រាវ និងឈានទៅធ្វើប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តិល្បែងអនឡាញខុសច្បាប់ចំនួន២ទីតាំង ដោយឃាត់ខ្លួនមេក្លោង និងអ្នកប្រព្រឹត្តប្រមាណ ៤០០នាក់។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទាំងមេក្លោងនៃអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត សុទ្ធតែត្រូវបានបញ្ជូនទៅតុលាការផ្តន្ទាទោស។ ចំណែកអ្នកពាក់ព័ន្ធដែលខ្លះមកធ្វើការដោយខុសច្បាប់ និងខ្លះទៀតរងការឆបោកជាដើម ត្រូវបានអនុវត្តនីវិធីបណ្ដេញចេញពីកម្ពុជា ដោយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យជនបរទេស ឬជនជាតិខ្មែរណាម្នាក់ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីបំផ្លាញផលប្រយោជន៍កម្ពុជា និងមនុស្សជាតិលើពិភពលោកឡើយ។

ដោយឡែកបន្ថែមលើអនុសាន៍ដឹកនាំ ក្នុងកិច្ចប្រជុំស្ដីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ពីវេទិកាអធីបតីនៃពិធីនាព្រឹកដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំទៅកាន់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិគ្រប់មូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាប រាល់ទីតាំងខារ៉ាអូខេ ក្លិបកំសាន្ត និងបៀហ្គាដិន ដែលមានការសង្ស័យ ពាក់ពន្ធនឹងអំពើជូញដូរផ្លូវភេទ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង