បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ នៅប្រទេសចិន និងជួបពិភាក្សាការងារជាមួយ អនុប្រធាន ICRC
ភ្នំពេញ៖ តមតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ហើយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង ICRC លើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួនដែលអាចធ្វើទៅបាន រួមទាំង ជំនួយមនុស្សធម៌អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីនិន្និការសេដ្ឋកិច្ចតំបន់ផងដែរ ៕