**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន

គណៈប្រតិភូគណៈកម្មការទី៨រដ្ឋសភា ចុះពិនិត្យសេវាសុខាភិបាល និងផ្សព្វផ្សាយជំងឺមិនឆ្លងនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង និងមណ្ឌលសុខភាព ជា សុីម កំពង់លាវ នាថ្ងៃព្រឹកទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ កញ្ញា សូ សុបញ្ញាវតី ប្រធានមន្ទីរពេទ្យបង្អែក និងលោកប្រធានមណ្ឌលសុខភាព បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពបច្ចុប្បន្នរបស់មន្ទីរពេទ្យនេះមានកម្រិត CPA៣ ដែលបានកសាងឡើងនៅឆ្នាំ១៩៤០ រហូតមកដល់សព្វថ្ងៃ ត្រូវបានធ្វើការជួសជុលឡើងវិញនូវអាគារចាស់ៗ និងបម្រើសេវាទទួលបាន ដែលមានមន្ត្រីបម្រើការងារសរុបចំនួន ១០៣នាក់ និងបុគ្គលិកពេទ្យជួល ចំនួន៥០នាក់បន្ថែមទៀត ក្នុងនោះមានដុកទ័រ ចំនួន២០នាក់ ដែលគ្របដណ្តប់ប្រជាពលរដ្ឋប្រមាណចំនួន ១លាននាក់ជាង។

កញ្ញាប្រធានមន្ទីរពេទ្យបង្អែក បានជម្រាបជូនពីវឌ្ឍនភាពការងារ ដែលធ្វើនាពេលកន្លងមក ពិសេសលើការផ្សព្វផ្សាយ និងការប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណមូលនិធិសមធម៌ជូនប្រជាពលរដ្ឋ និងពីរបៀបប្រើប្រាស់ប័ណ្ណទាំងអស់នោះឱ្យត្រឹមត្រូវច្បាស់លាស់។ នាពេលថ្មីៗនេះមន្ទីរពេទ្យបានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋភាគច្រើនមានដូចជា ការពិនិត្យជំងឺក្មេង ពិនិត្យផ្ទៃពោះ ជំងឺសួត ពន្យាកំនើត ការពិនិត្យសុខភាព និងព្យាបាលជំងឺផ្សេងៗ ក្នុងនោះមានជំងឺមិនឆ្លង (ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺខ្សោយបេះដូងជាដើម)។ ប្រជាពលរដ្ឋនិងមន្ត្រីរាជការ បានមកព្យាបាលនៅទីនេះ ដោយប្រើប្រាស់ប័ណ្ណ ប.ស.ស មូលនិធិសមធម៌និងប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។ សារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស និងមូលនិធិសមធម៌ ទាមទារឱ្យប្រជាពលរដ្ឋយកប័ណ្ណ និងបំពេញឯកសារឱ្យត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួល ឆាប់រហ័សក្នុងការទទួលសេវាព្យាបាលជំងឺ។ ចំពោះជំងឺមិនឆ្លងមានចំនួន ១២,៣១៤នាក់ ដែលភាគច្រើនកើតឡើងលើមនុស្សចាប់ពីអាយុ៣០ឆ្នាំ ឡើងទៅដោយសាររបបអាហារ និងកត្តារស់នៅ និងជំងឺផ្សេងៗជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋមានការធ្វេសប្រហែសលើសុខភាពរបស់ខ្លួន។ ដោយឡែក កាកសំណល់វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកខេត្ត បានធ្វើការដុតកម្ទេចចោលនៅក្នុងឡសម្រាប់ដុត ដែលមាននៅក្នុងមន្ទីរពេទ្យនេះ។ កញ្ញាប្រធានមន្ទីរពេទ្យ បានធ្វើការណែនាំ ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចំពោះការថែទាំជំងឺ និងលេបថ្នាំតាមបទបញ្ជារពេទ្យឱ្យបានត្រឹមត្រូវដល់អ្នកជំងឺ។

កញ្ញាប្រធានមន្ទីរពេទ្យ បានលើកបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះនាពេលកន្លងមក ជាពិសេសលើផ្នែកបច្ចេកទេសបរិក្ខាពេទ្យ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការផ្តល់សេវាដល់អ្នកជំងឺនៅមានកម្រិត និងជួយសាងសង់ព្រមទាំងជួសជុលអគារបន្ថែម និងកន្លែងសម្រាកព្យាបាលជំងឺបន្ថែមទៀត។

ទន្ទឹមនឹងនោះដែរ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីពេទ្យ ដែលខិតខំបម្រើសេវាសុខភាពជាសកលជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងជួយផ្សព្វផ្សាយពីផលលំបាកនៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ តាមគ្រប់រូបភាព ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងដាក់ប៉ាណូផ្សព្វផ្សាយពីជំងឺមិនឆ្លងតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលជំងឺនេះបានសម្លាប់ប្រជាពលរដ្ឋក្នុងមួយថ្ងៃៗជិត២០០នាក់ផងដែរ។

លោកជំទាវប្រធាន បានជម្រុញឱ្យមន្ត្រីពេទ្យទាំងអស់ និងមន្ត្រីប.ស.ស ត្រូវចូលរួមសហការផ្សព្វផ្សាយពីសារៈសំខាន់នៃប.ស.សបន្ថែមទៀត និងត្រូវជម្រុញឱ្យមន្ត្រីទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងទទួលយកសំណើរទាំងអស់របស់មណ្ឌលសុខភាពយកទៅពិភាក្សា ជាមួយក្រសួង និងជម្រុញ ពន្លឿនការដោះស្រាយជូនមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស និងជួយផ្សព្វផ្សាយអំពីហានិភ័យ នៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ឈានទៅសម្រេចបានគោលដៅឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង