**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង

ចិន សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនដល់កម្ពុជា ដើម្បីគាំទ្រ CMAC ក្នុងការអនុវត្តគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា សម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ រដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការអនុវត្ត គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលមានថវិកាសរុបចំនួន ៤,៤០០,០០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ហើយជំនួយនេះត្រូវបានអនុម័តជាផ្លូវការនៅចុងខែមីនានេះ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ហេង រតនា អគ្គនាយក CMAC នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម ហេង រតនា បានបញ្ជាក់បន្ថែមថា គម្រោងក្នុងឆ្នាំ២០២៤នេះ មានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយផ្ដោតលើសកម្មភាពសំខាន់ៗដូចជា៖ ទី១.ការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង ៣,៤០០ហិកតា, ទី២.ការស្រាវជា្រវ និងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងគ្រាប់បែកចង្កោមចំនួនប្រមាណ ៩,០០០ពហុកោណ (ទីតាំង) និងទី៣ ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីនចំនួនជាង ៣០០គោលដៅ។ គម្រោងនេះផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់។

គួរបញ្ជាក់ថា នេះជាគម្រោងជំនួយឆ្នាំទី២ នៃគម្រោងជំនួយរយ:ពេល៣ឆ្នាំ មីនា ២០២៣-កុម្ភៈ ២០២៦ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣,២លានដុល្លារអាមេរិក។

សូមរម្លឹកផងដែរថា ក្រោមគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តដោយអាជ្ញាធរមីន និង CMAC កម្ពុជារំពឹងថានឹងសម្រេចគោលដៅរួមមួយ គឺកម្ពុជាមួយគ្មានមីន ឆ្នាំ២០២៥ ហើយគោលដៅឆ្នាំ២០២៥ គឺជាគោលដៅដែលមន្រ្តីគ្រប់ជាន់ថ្នាក់មានការប្តេជ្ញាចិត្តខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង